
សិល្បៈ ៖ មួយរយៈចុងក្រោយនេះតារាសម្ដែងកញ្ញា ម៉ិច ម៉ារីកា បានបង្ហាញភាពសិចស៊ីខុសប្លែកពីពេលសព្វដង រហូតមានអ្នកបានឃើញរូបថតសិចស៊ីរបស់នាងមួយចំនួនយល់ថា មូលហេតុតារាស្រីរូបនេះចូលចិត្តបង្ហាញសម្រស់ដើមទ្រូង ព្រោះនាងចង់ទាញយកផលប្រយោជន៍អ្វីផ្សេងបន្ថែមលើការងារសិល្បៈ។
ជាក់ស្ដែងដូចជារូបថតដែលកញ្ញាពាក់អាវគេងយប់គេងនៅលើគ្រែ បញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ពិតជាដុតរោលអារម្មណ៍ប្រុសៗមិនតិចទេ។ ចេតនាបញ្ចេញសុដន់ស្ទើរទាំងស្រុងបង្ហាញភ្នែកមហាជនទាំងនេះមិនទាន់មានការបញ្ជាក់ពីតារាសម្ដែងរាងតូចស្ដើង ម៉ិច ម៉ារីកា នៅឡើយ ព្រោះនៅព្រឹកនេះ Kqube.net មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញការលេងខ្លួនសិចស៊ីថតបង្ហោះក្នុងហ្វេសប៊ុកបាននៅឡើយ។
តែទោះយ៉ាងណារូបភាពដែលនាងបានបង្ហាញ ក៏ទទួលរង់នូវការរិះគន់ជាច្រើនពីសំណាក់ទស្សនិកជន រហូតមានអ្នកខ្លះបាននិយាយចំអកថា ការដែល ម៉ិច ម៉ារីកា បញ្ចេញរូបថតចំហដើមទ្រូងជាសាធារណៈបែបនេះ គឺនាងអាចនឹងមានចេតនាអ្វីមួយទាញយកផលប្រយោជន៍ពីរូបភាពទាំងនេះ ?
ការប្រៀបធៀបរបស់មហាជនលើរូបថតដ៏សិចស៊ី ម៉ិច ម៉ារីកា ទោះបីជាមានន័យបែបណាក្ដី ប៉ុន្តែរឿងពិតពីក្រោយការទម្លាយចេញរូបថតសិចស៊ីពីសាមីខ្លួនកញ្ញា ម៉ិច ម៉ារីកា នេះ Kqube.net នឹងរង់ចាំការបកស្រាយពីតារាសម្ដែងរូបនេះ ដើម្បីពាំនាំពីគោលបំណងជាក់ស្ដែងរបស់នាងប្រាប់ដល់អ្នកគាំទ្រ៕


ផ្តល់សិទ្ធិដោយ៖KQUBE