
ខេត្តបាត់ដំបង ៖ ជនជាតិអាឡឺម៉ង់ម្នាក់ ឈ្មោះRals GERHARD-DEUTSCH ភេទប្រុស អាយុ៤១ឆ្នាំ ក្រោយធ្វើដំណើរចេញពីប្រទេសថៃ មកស្នាក់នៅផ្ទះសំណាក់សង្កែថ្មី បន្ទប់លេខ២៣៣ ជាន់ទី2 ស្ថិតក្នុងក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង សង្ងំក្នុង បន្ទប់តែម្នាក់ឯងហើយបានយកផ្លែឡាមមកអាលើកំភួនដៃទាំងសង្ខាងខ្លួនឯង បង្កការភ្ញាក់ផ្អើល ទាំងល្ងាច ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៧។នៅក្នុងបន្ទាប់ជនជាតិខាងលើនោះ គេឃើញមានឈាមប្រឡាក់ពេញក្នុងបន្ទប់ដេក ប៉ុន្តែរបួសនោះមិនធ្ងន់ធ្ងរ និងមិនបណ្ដាលអោយ គ្រោះថ្នាក់ដល់អាយុ ជិវិតនោះឡើយ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយ កម្លាំងបង្ការបង្ក្រាបនគរបាលខេត្តដឹកនាំបញ្ជូនជនរងគ្រោះមកសង្គ្រោះជីវិតនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ។បន្ទាប់ពីសមត្ថកិច្ច ធ្វើការសង្គ្រោះរួចមកផ្នែក ការិយាល័យប្រឆាំងបទល្មើសគ្រឿនញៀនបានធ្វើតិះដើម្បីពិនិត្យទឹកនោមរកសារធាតុញៀន ប៉ុន្តែលទ្ធផលការធ្វើតេស្តទឹកនោម ជនបរទេសខាងលើនេះ ពុំមានពាក់ពន្ធ័នឹងការប្រើប្រាស់សារធាតុញៀននោះឡើយ ។ លោកអធិការក្រុងបានឲ្យដឹងថា មូលហេតុដែលជនបរទេសខាងលើ អារដៃខ្លួនឯងនោះគឺដោយសារមានអារម្មណ៍ស្មុគស្មាញ និងប្រពន្ធ មានជម្ងឺសរសៃប្រសាទ ធ្វើឲ្យគាត់ មិនដែលបានស្រាកស្រាន្ត លេបថ្នាំរំងាប់អារម្មណ៍ ជាប្រចាំកន្លងមក ។លោកបានបន្តថា ជនបរទសខាងលើនេះ កំពុងសំរាកព្យាបាលរបួសនិងការយកចិត្តទុកដាក់ពីលោកគ្រូពេទ្យនិងរក្សាសន្តិសុខដោយយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបងនាពេលបច្ចុប្បន្ន ៕ ដោយ ច័ន្ទឌី ភិរម្យ


ផ្តល់សិទ្ធិដោយ៖VD7News.com