
តារាជើងស៊ុតប្រចាំ Real Madrid Cristiano Ronaldo បានធ្វើមនុស្សម្នាជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរូបគេបានតែងខ្លួនពាក់មុខខ្មោចដ៏ចម្លែកដើរតាមផ្លូវសាធារណៈក្នុងអំឡុងពេលទៅទទួលកូនប្រុសចេញពីសាលានៅក្នុងទីក្រុង Madrid។
Cristiano Ronaldo ត្រូវបានគេប្រទះឃើញតាមផ្លូវសាធារណៈជាមួយមិត្តភ័ក្ដិពីរអ្នកផ្សេងទៀតដោយពួកគេទាំងបីបានតែងខ្លួនពាក់សក់មុខខ្មោចយ៉ាងចម្លែកដើរទៅយកកូនប្រុស Cristiano Jr ចេញពីសាលា ខណៈពេលនោះតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើនមានការភ្ញាក់ផ្អើលនឹងការស្លៀកពាក់បែបប្លែកនេះផងដែរ។ យ៉ាងណាមិញ កាលដែលតែខ្លួនបែបនេះព្រោះ CR7 ចង់ចូលរួមក្នុងពិធីថ្ងៃស្លៀកពាក់ប្លែកៗរបស់សាលាកូនប្រុសរបស់គេប៉ុណ្ណោះ៕
ប្រភព៖ Mirror


ផ្តល់សិទ្ធិដោយ៖KQUBE