Sponsor

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១០ និង៣០នាទី​យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខ​សាលាបឋមសិក្សា​អូ​ដឹ​ម ស្ថិតក្នុង​ភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នារី​រងគ្រោះ​ឈ្មោះ ធា​រី ហៅ កាំ​ឡៃ អាយុ១៧ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត ។

មុនពេល​កើតហេតុ​គេ​ឃើញ នារី​ខាងលើ​ដើរ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤លុះ​ពេល​ដើរមក​ដល់​មុខ សាលាបឋមសិក្សា​អូ​ដឹ​ម នារី​វ័យក្មេង​រូបនោះ ដើរ​ឆ្លងកាត់​ផ្លូវ​ទៅវិញទៅមក មើលទៅ​ហាក់ដូចជា​ចង់​ដើរ ឲ្យ​រថយន្តបុក​ស្លាប់​អ៊ីចឹង ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​រាយការណ៍ ទៅ​សមត្ថកិច្ច​ឲ្យ​មក​អន្តរាគមន៍ និង​ធ្វើការ​សួរនាំ ។

ពេលដែល​សមត្ថកិច្ច​ទៅដល់ ហើយ​បាន​នាំ​នារី​រូបនោះ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​បានតែ​បន្តិច ដោយ​នាង​និយាយ​ប្រាប់ថា នាង​ត្រូវ​ឪពុកចុង ដេញ​ចេញពីផ្ទះ ពី​ខេត្តកំពត ទើប​នាង​ជិះ​រថយន្តឈ្នួល​មក​ភ្នំពេញ ពេលមកដល់​ភ្នំពេញ​មិនដឹង​ទៅណា​មក​ណា​ទេ ចេះតែ​ដើរ​ទាំង​អត់​បាន​ហូប​បាយទឹក​រយៈពេល២ថ្ងៃ​មកហើយ ។ គ្រាន់តែ​សមត្ថកិច្ច​ឮថា​អត់​បាន​ហូបបាយ រៀបចំ​ទៅ​ទិញ​បាយ​យកមក​ឲ្យ​ហូប តែ​មិនទាន់បាន​ទៅ​ទិញ​ផង ស្រាប់តែ​នារី​វ័យក្មេង​រូបនោះ​ដួលសន្លប់​ស្តូកស្តឹង​តែម្តង ។ ភ្លាមៗនោះ​សមត្ថកិច្ច​បាន​បញ្ជូន​នារី​រងគ្រោះ​ទៅ​ព្យាបាល​នៅ​សម្ភព​ចោមចៅ ក្រោយពេល​ដឹងខ្លួន​ហើយ​ត្រូវបាន​ខាង​វិទ្យុ​ដឹក​នាង​យកទៅ​មណ្ឌល​បាត់ទៅ ៕ ដោយ ហង្ស សុភាព

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor