Sponsor

កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២២ ​ខែ ​មីនា ​ឆ្នាំ​ ២០១៧​ វេលា​ម៉ោង ​៦ ​និង​ ៣០ ​នាទី​យប់​មិញ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា ​ក្នុង​លទ្ធផល​លក្ខណៈ​បច្ចេកទេស​​២​ទល់​៣​។

ក្នុង​ការ​ប្រកួត​៩០​នាទី​យប់​មិញ​នេះ​ តាម​ក្បួន​យុទ្ធសាស្ត្រ​ថ្មី​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល ​លោក Leonardo Luiz បាន​ដូរ​កីឡាករ​ក្នុង​តំបន់​បម្រើ ​និង​ប្រយុទ្ធ​ តែ​លោក​បាន​មិន​បាន​ដូរ​ចេញ​នូវ​ខ្សែ​ការពារ​នោះ​ទេ​ ទោះ​បី​ជា​ការ​ប្រកួត​នៅ​វគ្គ​ទី​២​ទម្រង់​លេង​កូន​ក្រុម​ធ្លាក់​ចុះ​បន្តិច​បន្តួច​ ក៏​ដោយ​ពិសេស​នៅ​ដើម​វគ្គ ​ដែល​ក្រុម​កម្ពុជា​របូត​គ្រាប់​បាល់​២​គ្រាប់​ក្នុង​រយៈ​ពេល​៤​នាទី។

ក្នុង​ន័យ​នេះ​លោក​បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​ឲ្យ​ខ្សែ​ការពារ​របស់​ខ្ញុំ​ លេង​យល់​ចិត្ត​គ្នា​ច្រើន ​​មាន​បទពិសោធន៍​លេង​ជាមួយ​ឲ្យ​បាន​ច្រើន​ ប្រសិន​បើ​ខ្ញុំ​ប្ដូរ​ នឹង​មាន​ពិបាក​ក្នុង​លេង​សហការ​គ្នា​ ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​នៅ​ពេល​ក្រោយ។"

“​សម្រាប់​ ហួយ ផល្លីន​​ ដែល​ខ្ញុំ​ត្រូវ​ប្ដូរ​ចេញ​ដោយ​សារ​គាត់​មាន​ការ​ខ្សោយ​កម្លាំង​ ហើយ​កីឡាករ​ទាំង​អស់​ដែល​ខ្ញុំ​ប្ដូរ​ចូល​គឺ​ចង់​ឲ្យ​ពួក​គេ​ មាន​បទពិសោធន៍​លេង​ជាមួយ​គ្នា ​ឲ្យ​បាន​ច្រើន​ពិសេស​ គឺ​ការ​យល់​ចិត្ត​គ្នា " គ្រូ​បង្វឹក​​សញ្ជាតិ​ប្រេស៊ីល​បាន​បន្ត​។ សូម​បញ្ជាក់​ថា​ខ្សែ​ការពារ​កម្ពុជា​​បួន​រូប​ ដែល​លេង​ពេញ​៩០​នាទី​ មិន​ផ្លាស់ប្ដូរ​គឺ​ ខ្សែ​ការពារ​ស្លាប​ឆ្វេង វ័យ​ក្មេង​កម្ពស់​មិន​សូវ​បាន​ សឿត បារាំង ​របស់​ភ្នំពេញ​ក្រោន ការពារ​ស្លាប​ស្ដាំ រស់ ​សំអឿន​របស់​បឹង​កេត ខ្សែ​ការពារ​ពេញ​ដោយ​បទពិសោធន៍ សឿយ​វិសាល​ របស់​ស្វាយរៀង​ និង​ សរ ពិសិដ្ឋ​ កីឡាករ​វ័យ​ក្មេង​របស់​ការពារ​ជាតិ៕

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor