Sponsor

រាជធានី​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧​​​នេះ ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ អឿត​ អាង​ ហៅ​ ជួប ​សម្លាប់​ ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម ឡី​ ឲ្យពន្ធនាគារ​​អស់មួយជីវិត​។​ ក្រៅ​ពី​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​​រូប​នេះ​​​​​ តុលាការ​ក៏​បន្ត​ស៊ើប​អង្កេត​ សហចារី​ ២​នាក់​ទៀត​ផង​ដែរ​ ដែល​​ម្នាក់​ជា​អ្នក​ផ្តល់​កាំភ្លើង​ឲ្យ​ជួប​សម្លាប់ ​និង​ម្នាក់​ទៀត ​អ្នក​នាំ​ជួប​​​ សម្លាប់​ទៅ​ជួប ​លោក​បណ្ឌិត​ កែម ​ឡី​។​ ​

ជុំវិញ​កាត់​ទោស​ទោស​នេះ​​ ​អ្នក​សារព័ត៌មាន​ដែល​បាន​​ចុះ​យក​ព័ត៌មាន​​​​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​រិះគន់​ពី​​ចំណាត់​ការ​របស់​សាលាដំបូង​​ ដែល​ដឹកនាំ​ដោយ​លោក​ តាំង​ ស៊ុន​ឡាយ​ ជា​ប្រធាន​ថា​ ​មានការរឹតបន្តឹងយ៉ាង​ខ្លាំង​។ ​ជាក់ស្ដែង​ គឺ​មន្ត្រី​នគរបាល​មាន​ការ​យាម​កាមយ៉ាងតឹងរឹង​​​​ ហើយ​នគរបាល​សម្រេច​ឲ្យ​អ្នក​សារព័ត៌មាន​ ប្ដូរ​កាត​កាសែត​ មក​ជា​កាត​ភ្ញៀវ​ ដែល​កំណត់​លេខ​រៀង​ស្តាប់​សាលក្រម​​ជាដើម​។

គួរ​រម្លឹក​ផង​ដែរ​ថា ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ មាន​សម្បុរ​សណ្ដែកបាយ មាឌ​ធំ​ដំបង ​លោក​បណ្ឌិត កែម ឡី ​ត្រូវ​បាន​ជួប​ សម្លាប់​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex)​ ដែល​ពេល​នោះ​លោក កែម​ ឡី​ ​​មាន​អាយុ ​៥០​ឆ្នាំ ​ហើយ​​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ូ រចនា អាយុ​ពពោះ​​នៅ​ក្នុង​ផ្ទៃ ​៥​ខែ​ម្នាក់​ទៀត ដែល​ជា​កូន​ទី​៥​​៕​​​​​

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor