Sponsor

ខេត្តបាត់ដំបង ៖ ក្មេងស្រី​ម្នាក់ បានធ្វើ​អត្តឃាត ដោយ​ចង.ក​សម្លាប់ខ្លួន បន្ទាប់ពី​ឪពុក​ទៅធ្វើ​ពូថៅ និង​ម្តាយ​ទៅ​ផ្សារ និង​ញាតិផ្សេងៗទៀត មិនបាន​នៅផ្ទះ ។ ឪពុក​ក្មេងស្រី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា  រូបគាត់​និង​ប្រពន្ធ​បាន​ចេញពីផ្ទះ​ទៅ​ផ្សា​ដើម្បី​ធ្វើ​ពូថៅ និង​ទិញ​ម្ហូប នៅសល់តែ​ពួកកូនៗនៅចាំ​ផ្ទះ ហើយក៏​មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះដែរ​បន្ទាប់ពី​គាត់​និង​ប្រពន្ធ​បាន​ចាក​ចេញពីផ្ទះ​ទៅ ។

ប្រភពពី​ក្មេងស្រី ម្នាក់​ឈ្មោះ ជា ស្រី​តាំ ត្រូវជា​បងស្រី​បង្កើត របស់​ជនរងគ្រោះ​ បាន​ឲ្យ​ដឹងថា ក្រោយពី​ឪពុកម្តាយ​ខ្លួន​ បាន​ចេញទៅ​ផ្សារ រួចមក​រូបគេ និង​ជនរងគ្រោះ បាន​ទៅ​មើល​ទូរទស្សន៍ នៅផ្ទះ​ម្តាយមីង​ នៅ​ជិតខាង​គ្នា​នឹង នៅពេល​ប្អូនស្រី​របស់ខ្លួន បាន​ត្រឡប់ទៅផ្ទះ​វិញ រូបនាង​ជា​បងស្រី មិន​បានដឹង​នោះទេ ក្រោយពី​រកមើល​ប្អូនស្រី ជា​ជនរងគ្រោះ មិនឃើញ​ទើប​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​ឃើញ​ប្អូនស្រី​ឈ្មោះ ជា ច​ម្លើ​ន អាយុ១០ឆ្នាំ បាន​ចង-ក​ស្លាប់ ដោយ​ប្រើ​ក្រ​ម៉ា ពណ៍​ខៀវ ចងភ្ជាប់​និង​រត​ផ្ទះ ពេលនោះ​ខ្លួន​បាន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយ​បងប្អូន​ញាតិ​ជិតខាង នៅវេលា​ម៉ោង៨.១៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ​តែម្តង។

លោក​អធិការរង ឡោម ឡាន បាន​ឲ្យ​ដឹងថា ហេតុ​ការ​ក្មេងស្រី​ ធ្វើអត្តឃាត​ដោយ​ចង.ក​ នឹង​ក្រ​ម៉ា​ខាងលើ ​ស្ថិតនៅ​ភូមិ​អន្លង​វិល ឃុំ​អន្លង​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង និង​យោងតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ ​របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​សង្គ្រោះបន្ទាន់ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្មេងស្រី​ជនរងគ្រោះ​ខាងលើ ពិតជា​បានធ្វើ​អត្តឃាត ចង.ក​សម្លាប់ខ្លួន​ប្រា​ដក​មែន ដោយ​យោងតាម​សំណុំ​ហេតុ ដូចខាងលើ កម្លាំង​ប៉ុ​លិ​ស​អធិការ​ស្រុក​សង្កែ បាន​កសាង​សំណុំ​ឯកសារ និង​ប្រគល់​សាកសព​ឲ្យ​ទៅខាង​សាច់ញាតិ ដើម្បី​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី៕ ដោយ-ឥទ្ធិពល

ផ្ដល់សិទ្ធិដោយ៖VD7

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor