
(ភ្នំពេញ)៖ មន្ត្រីនគរបាល នៅអង្គភាពលិខិតឆ្លងដែន ឈ្មោះ ស្វាយ ពិសិដ្ឋ ជិះរថយន្តម៉ាក Highlander ស្លាកលេខ៖ នគរបាល2-7768 ខណះផឹកស្រាស្រវឹង ខឹងប្រពន្ធ ទាញកាំភ្លើងបាញ់ជិត១០គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចបុរីសម្បត្តិមានហេង ស្ថិតនៅភូមិកោះនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនបង្កដែលហ៊ានលើកកាំភ្លើងបាញ់បោះនោះ ក្រោយធ្វើសកម្មភាពល្មើសច្បាប់នេះហើយ ជនសង្ស័យក៏បានបើករថយន្ត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

តាមសាក្សីបានឲ្យដឹងថា ផ្ទះជនបង្កស្ថិតនៅក្នុងបុរីតែម្តង មូលហេតុផឹកស្រវឹងខឹងប្រពន្ធ ក៏បានបាញ់តែម្តង។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ កំពុងចុះពិនិត្យមើលផ្ទាល់នៅកន្លែងកើតហេតុនៅឡើយ ប៉ុន្តែការផ្ទះអាវុធដ៏គ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះទេ៕ ដោយ VD7


ផ្ដល់សិទ្ធិដោយ៖VD7News