
លោក Mark Rowley មន្ត្រីស្នងការរងស្ដីទី និងជាអ្នកដឹងនាំក្រុមប្រឆាំងភេរវកម្មអាមេរិកបានរាយការណ៍ឲ្យដឹងមុននេះបន្តិចថា មានមនុស្ស៥នាក់ស្លាប់ និង៤០នាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារដ៏កក្រើកមួយ នៅក្នុងធនាគារមួយកន្លែង ខាងជើងរដ្ឋ Wisconsin ដែលត្រូវគេជឿជាក់ថា ជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (ISIS)។
លោកមន្ត្រីខាងលើបានបញ្ជាក់ថា ប៉ូលិសបីនាក់ត្រូវបានបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងចំណោមប្រាំនាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈដែលពួកគេចុះទៅបង្រ្កបក្រុមវាយប្រហារនៅទីតាំងចំនួនបីកន្លែងរួមមានធនាគារ ក្រុមហ៊ុនច្បាប់ និងផ្ទះល្វែងក្នុងទីក្រុងRothschild រដ្ឋ Wisconsin ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងតាំងពីយប់ថ្ងៃពុធទី២២ ខែមីនា ម្សិលមិញមកម្លេ៉ះ រហូតមកដល់ពេលនេះប៉ូលិសកំពុងតាមប្រមាញ់យ៉ាងសកម្មនៅឡើយ ដោយពួកគេកំពុងថ្កោលទោសទៅលើក្រុម ISIS។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន RT៕
ផ្ដល់សិទ្ធិដោយ៖KQUBE