Sponsor

អ្នក​ចាក់​គោ​មួយ​រូប​ ត្រូវ​បាន​គោ​ស្នែង​វែង​ដ៏​កំណាច​ជល់​យ៉ាង​ពេញ​ទំហឹង​ ចំ​ពេល​ដែល​រូប​គេ​វាយ​ចាក់​គោ ដើម្បី​ប្រណាំង​ប្រជែង​គ្នា​នៅ​ក្នុង​ពិធី​បុណ្យ​មួយ​ឈ្មោះ​ថា​ ​Salamanca​ នា​ទី​ក្រុង​ ម៉ិកស៊ិក​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។

បុរស​ម្នាក់​ឈ្មោះ​ Antonio Romero​ ជនជាតិ​អេស្ប៉ាញ​ជា​អ្នក​អាជីព​ខាង​បញ្ជា​គោ​ប្រណាំង​ ខណៈ​ដែល​ភ្លាត់ស្នៀត​ ត្រូវ​បាន​គោ​របស់​ខ្លួន​ដេញ​ជល់​ពេញ​ទីលាន​ប្រកួត​ បណ្ដាល​ឲ្យ​ដេក​ដួល​ឈឺ​ចុក​ចាប់​ របួស​ស្នាម​ពេញ​ទាំង​ខ្លួន​ ដោយ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ នៅ​ទី​ក្រុង​ ម៉ិកស៊ិក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ហេតុការណ៍​ដ៏​អាក្រក់​ខាង​លើ​នេះ​ កើត​ឡើង​ចំ​ពេល​ដែល​ អ្នក​បញ្ជល់​គោ​អាជីព​រូប​នេះ​ស្លៀក​ពាក់​ឈុត​ពណ៌​មាស​លាយ​ក្រហម​ និង​ឈើ​ទង់​ពណ៌​ក្រហម​ប្រុង​នឹង​ធ្វើ​ការ​ប្រណាំង​ប្រជែង​ជា​មួយ​ក្រុម​អ្នក​ជល់​គោ​ដទៃ​ទៀត​នៅ​ទីនោះ​ភ្លាម​នោះ​សត្វ​គោ​របស់​គាត់​មិន​ស្ដាប់​បញ្ជា​ ហើយ​ក៏​វ៉េ​​ក្បាល​បែរ​ទៅ​វាត់​ម្ចាស់​ខ្លួន​ឯង​បណ្ដាល​ឲ្យ​រងគ្រោះ​យ៉ាង​ដំណាំ​៕

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor