
ម៉ូដែលដំបូងរបស់កាំភ្លើង AK-47 ត្រូវបានចែកចាយឲ្យប្រើប្រាស់ដោយទាហានសូវៀតដំបូងបំផុត កាលពីឆ្នាំ១៩៤៨។ ឌីសាញសម្រាប់តម្លៃថោក តែមានទំនុកចិត្តងាយស្រួលប្រើប្រាស់ ធ្វើឲ្យកាំភ្លើងប្រភេទនេះ ពេញនិយមប្រើប្រាស់ពេញពិភពលោកអស់៧ទសវត្សមកហើយ។

លោក Michael Hodges បាននិយាយក្នុងសៀវភៅ The Story of The People's Gun បានប៉ាន់ប្រមាណថា មានកាំភ្លើង ម៉ាក Kalashnikov rifles (AK-47) ច្រើនជាង២០០លានដើម ប្រើប្រាស់ពេញពិភពលោកដោយក្នុងចំណោម៣៥នាក់មានម្នាក់ប្រើប្រាស់ AK-47។ ដោយមានតម្លៃថោកជាងគេ អាវុធម៉ាក់នេះមានប្រជាប្រិយភាពយ៉ាងទូលំទូលាយ ពិសេសកងទ័ព ពួកឧក្រិដ្ឋជន និងពួកសកម្មប្រយុទ្ធ ដោយសារតែអាចរក្សាទុកបានយូរ និងមានទំនុកចិត្ត។
បច្ចុប្បន្នមានកាំភ្លើង AK-47 ត្រូវបានផលិត និងបន្ទាន់សម័យកាល២០០ប្រភេទខុសៗគ្នា ហើយយ៉ាងហោចណាស់មាន៣០ប្រទេសកំពុងផលិត ជាមួយចំនួនដ៏ច្រើន ដែលធ្វើឲ្យមានបញ្ហាកើតឡើងពេញពិភពលោកពិសេសទ្វីបអាហ្វ្រិក។ កាំភ្លើងរាប់លានដើមត្រូវបានបាត់ ពេលបញ្ហាកើតឡើងនៅតំបន់ Yugoslavia ។ កាំភ្លើងម៉ាក Kalashnikovs ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស នៅសាលមហោស្រព Charlie Hebdoនិង Bataclan ដែលកាំភ្លើងទាំងនោះក្រុមភេរវជនទិញពីប្រទេសបែលហ្សិក។

តាមប្រភពរបាយការណ៍ថ្មីមួយពី Global Financial Integrity បានឲ្យដឹងតម្លៃមានភាពលក់ទិញកាំភ្លើង AK-47 នេះមានភាពខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ ដែលលក់តាមទីផ្សារងងឹត និងទីផ្សារងងឹត Online។ នៅប្រទេសអាហ្វហ្គានីស្ថាន កាំភ្លើង AK-47 មួយដើមតម្លៃ ៦០០ដុល្លារ ខណៈព្រំដែន ភាគខាងជើងប្រទេសម៉ិកស៊ិកជាប់ព្រំដែនអាមេរិក តម្លៃឡើងដល់១២០០ដុល្លារក្នុងមួយដើម។
ក្នុងប្រទេសបែលហ្សិក ដែលជាកន្លែងចរាចរណ៍ទៅកាន់ទីក្រុងប៉ារីស កាំភ្លើងដែលផលិតនៅទីក្រុង Balkan (Balkan Kalashnikovs ) ឡើងដល់១១៣៥ដុល្លារ។ កាំភ្លើងម៉ាកសុទ្ធពីដើមលក់នៅប៉ាគីស្ថាន ប្រហាក់ប្រហែល១២០០ដុល្លារ ប៉ុន្តែកាំភ្លើងដែលផលិតក្នុងស្រុកមានតម្លៃលើសបន្តិចគឺ១៤៨$។
ចំណែកនៅតាមទីផ្សារងងឹតអនឡាញ AK-47 មានតម្លៃចាប់ពី២៨០០ដុល្លារដល់៣៦០០ដុល្លារ។ តាមប្រភពរបាយការណ៍ បានបន្តទៀតថាកាំភ្លើង AK-47នេះមានតម្លៃកាន់តែថ្លៃ ពេលរត់ពន្ធកាន់តែឆ្ងាយ ពិសេសកាំភ្លើងប្រភេទនេះរត់ត្រូវបានរត់ពន្ធឆ្លងកាត់ព្រំដែនអាមេរិក-កាណាដា។ ការចរាចរណ៍អាវុធខុសច្បាប់ត្រូវគេប៉ាន់ប្រមាណថាមានទឹកប្រាក់ដល់ទៅ១៧លានដុល្លារទៅ៣៣លានដុល្លាររៀងរាល់ឆ្នាំ។
ដោយសារតែកាំភ្លើងប្រភេទនេះ នៅតែមានការផលិតច្រើន និងប្រើប្រាស់ច្រើនបំផុត គឺបានកំណត់ថាវាជាម៉ាស៊ីនសម្លាប់មនុស្សដ៏ច្រើនបំផុត ដែលបន្តរហូតដល់រាប់ទសវត្សរ៍ទៅមុខទៀត៕