Sponsor
Pisey

យោងតាមបណ្តាញព័ត៌មានរបស់ Bright Side បានឲ្យដឹងថា មានបងប្អូនប្រុសបង្កើតពីរនាក់ ម្នាក់ឈ្មោះ អាលេន [Allen] និងម្នាក់ទៀតឈ្មោះថា ប្រេនដន អាលិចចាន់ដឺ [Brandon Alexander] កំពុងព្យាយាមលក់ តុក្តាខ្លាឃ្មុំចាស់ដ៏ធំមួយរបស់ពួកគេ នៅតាមផ្លូវនៃទីក្រុង ឡូស​អាន់​ជ័រ​លេស [Los Angeles]។ ក្មេងទាំងនេះ ត្រូវតែលក់តុក្តានេះឲ្យបាន ដើម្បីទទួលបានប្រាក់ឈ្នួលដំបូងក្នុងជិវិតរបស់ពួកគេ ហើយនេះជាការងារដែរឪពុករបស់គេដាក់អោយធ្វើ។

Photo Credit: Angelina Jolie
Photo Credit: Angelina Jolie

ប៉ុន្តែដូចជាគ្មានមនុស្ស ឬអតិថិជនណាចាប់អារម្មណ៍មកសួរនាំចង់ទិញសោះ រហូតស្រាប់តែមានអតិថិជនពិសេស ចិត្តល្អ និងល្បីល្បាញម្នាក់បានបង្ហាញខ្លួន។ ហើយអតិថិជននោះគឺ Angelina Jolie ដែលបានមកជួយសម្រេចបំណងរបស់ក្មេងទាំងពីរនេះ។ អ្នកនាង Angelina Jolie បានចតឡាននៅពីមុខក្មេងទាំងពីរ រួចចុះមកជាមួយនឹងកូនស្រីរបស់នាងម្នាក់ឈ្មោះ Shiloh [ស៊ីឡូ]។ មិនគិតអ្វីយូរទេនាងបានសម្រេចទិញតុក្តារបស់ក្មេងទាំងពីរក្នុនតម្លៃ ១០០ដុល្លា ធ្វើឲ្យក្មេងប្រុសទាំងនោះ រំភើប និងអរខ្លាំងណាស់។

Photo Credit: Angelina Jolie
Photo Credit: Angelina Jolie

អ្នកនាង Angelina Jolie ក៏បានចំណាយពេលរបស់នាងជាមួយគ្រួសាររបស់ក្មេងទាំងពីរនេះទៀតផង ដោយមិនគិតថានាងគឺជាតារាដ៏ល្បីមួយលើពិភពលោក។

មហាជនបានឃើញទង្វើល្អរបស់ អ្នកនាង Angelina Jolie ហើយពួកគេមានប្រតិកម្មថា:


- នាងជាមនុស្សស្រីដ៏អស្ចារ្យ
- ឈ្មោះរបស់នាងផ្តើមដោយពាក្យថា អេនជេល=ទេពអប្សរ [Angel] ពិតជាសមនឹងនាងណាស់
- នាងពិតជាចិត្តល្អ
Photo Credit: Angelina Jolie

សកម្មភាពខ្លះៗរបស់ អ្នកនាង Angelina Jolie នៅប្រទេសកម្ពុជា។

Photo Credit: google
Photo Credit: google
Photo Credit: google
Photo Credit: google

ប្រភព: brightside.me

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor