Sponsor
Pisey

កង​កម្លាំង​របស់​ប្រទេស​តួកគី​ នៅ​ស៊ីរី​ និង​អ៊ីរ៉ាក់​ បាន​បើក​ការ​បាញ់​ប្រហារ​តាម​អាកាស​យ៉ាង​កក្រើក​ បណ្ដាល​ឲ្យ​​ក្រុម​សកម្ម​ប្រយុទ្ធ​ ISIS ​និង​អង្គភាព​ YPG ​របស់​ខ្លួន​ប្រមាណ​ជា​ ៧០​នាក់​បាន​ស្លាប់​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ ស៊ិន​ហួ នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៧។

បើ​តាម​ការ​បញ្ជាក់​ពី​ទ័ព​តួកគី​បាន​ឲ្យ​ដឹង​ថា​ យន្តហោះ​ប្រយុទ្ធ​តួកគី​ កាល​ពីម្សិលមិញ​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​មួយ​ កម្ទេច​ទីតាំង​របស់​ក្រុម​ឧទ្ទាម​ PKK ​និង​ Y PG ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ Sinja ​ប្រទេស​អ៊ីរ៉ាក់​ និង​ភាគ​ខាងជើង​ នៃ​ប្រទេស​ស៊ីរី​ ដោយ​ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​នេះ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៧០​នាក់ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​រង​របួស​​ និង​ថែម​បាន​បំផ្លាញ​ជុំរុំ​ការពារ​ខ្លួន​ និង​មជ្ឈមណ្ឌល​ទំនាក់ទំនង​របស់​ពួក​សកម្ម​ប្រយុទ្ធ​ទាំង​ចំនួន ​២​កន្លែង​ទៀត​ផង។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ ក្រុម​ PKK ​ដែល​រង​ការ​វាយប្រហារ​ខាង​លើ​នេះ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៨​ និង​ត្រូវ​បាន​តួក​គី​ និង​សហរដ្ឋ​អាមេរិក​​ដាក់​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ក្រុម​ភេរវកម្ម​អន្តរជាតិ​ ក្រោយ​មក​ពួក​ភេរវករ​នេះ​បាន​ចាប់ផ្ដើម​បង្កើន​ឥទ្ធិពល​ឡើង​សាជាថ្មី​ កាល​ពី​ឆ្នាំ​​ ២០១៥ រីឯ​ Y PG​ គឺ​ជា​កង​ជីវពល​ Kurdish​ នៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​ជា​សមាសភាគ​ចម្បង​ នៃ​កង​កម្លាំង​សហព័ន្ធ​ប្រជាធិបតេយ្យ​ភាគ​ខាង​ជើង​ នៃ​ប្រទេស​ស៊ីរី​ (Rojava)​៕ 

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor