Sponsor
Pisey

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Dailystar បាន​ឲ្យ​ដឹង​ថា តាម​ពិត​អាមេរិក​មាន​គ្រាប់​បែក​យក្ស​ជាច្រើន​ ដែល​បាន​លាក់​ទុក​សម្រាប់​កម្ទេច​ រោងចក្រ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ​ដោយ​អ្នក​ជំនាញ​នៅ​វ៉ាស៊ីនតោន​បាន​អះអាង​ថា​ គ្រាប់​នោះ​ជា​ប្រភេទ​ GBU-43​ ឬ​ហៅ​ថា​ Massive Ordnance Air Blast​ ធ្លាប់​បាន​ទម្លាក់​កម្ទេច​រូង​ក្រោម​ដី​មួយ​កន្លែង​របស់​ក្រុម ISIS ​ម្ដង​រួច​មក​ហើយ​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។ 

ប្រភព​ដដែល​បាន​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​មាន​បំណង​នឹង​ប្រើ​គ្រាប់បែក​យក្ស​នេះ​ កម្ទេច​រោងចក្រ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ​ដោយ​យន្តហោះ​ចម្បាំង​បំបាំង​កាយ​របស់​ខ្លួន​ម៉ាក​ B2 Bomber​ ​ទុក​ជា​ការព្រមាន ចំ​ពេល​ដែល​ទីក្រុង​ព្យុងយ៉ាង​នៅតែ​គំរាម​កំហែង​លើ​ការ​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​របស់​ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor