
សិល្បៈ ៖ ស្រីស្អាតមុខស្រស់មានមន្តស្នេហ៍កញ្ញា ប៊ែនីយ៉ាំង បានដកខ្លួនចេញពីអាជីពសិល្បៈ មួយរយៈមកហើយ ប៉ុន្តែជុំវិញការគម្លាតខ្លួនរបស់នាង ក៏មានព័ត៌មានអាស្រូវ មានបុរសអ្នកមានទ្រព្យម្នាក់ជាអ្នករៀបចំឲ្យនាងដើរចេញពីអាជីពចាស់ ដោយបុរសម្នាក់នេះជាអ្នកផ្គាប់ចិត្តតាមការចង់បានរបស់នាងគ្រប់បែបយ៉ាង។ ដូច្នេះហើយនៅពេលនាងបង្ហាញ ឡានទំនើប វិឡាយ៉ាងធំស្កឹមស្កៃ រស់នៅដូចសេដ្ឋិនីទើបធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនភ្ញាក់ផ្អើល។

តាមរយៈរូបភាពដែល ប៊ែនីយ៉ាំង បង្ហាញទាំងនេះគេសង្កេតឃើញថា តារាស្រីរូបនេះរស់ក្នុងភាពថ្កុំថ្កើងមិនខ្លះចន្លោះអ្វីឡើយពីព្រោះ រូបថតជាច្រើនសន្លឹករបស់នាងបង្ហាញឲ្យឃើញថា ជីវភាពក្រោយពីបោះបង់អាជីពសិល្បៈ គឺមានភាពខុសប្លែកពេលដែលនាងនៅប្រឡូកអាជីពសិល្បៈ ដែលធ្លាប់មានជីវភាពធម្មតា។
ក្នុងរូបភាពដែលអតីតតារាសម្ដែងដ៏សិចស៊ី ប៊ែនីយ៉ាំង បង្ហាញទ្រព្យទាំងនេះ ទោះជានាងមិនបានបញ្ជាក់ប្រាប់ប្រភពបានមកពីណា ឬជាកម្មសិទ្ធិផ្ទាល់ខ្លួនក្ដី ប៉ុន្តែរូបភាពខាងលើបញ្ជាក់ឲ្យឃើញថា ប៊ែនីយ៉ាំង ជាតារាវ័យក្មេងមានទ្រព្យស្តុក ព្រោះនាងមានអាយុមិនទាន់៣០ឆ្នាំផង តែមានអ្វីដែលនាងចង់បាន៕

