Sponsor
Pisey

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី សម សាមួន   ស្នងការ​នគរ បាល​ខេត្ត   លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម បូរ៉ា ស្នងការរង​ទទួល បន្ទុក​កណ្ដាល​ព្រហ្មទណ្ឌ  លោក​វរសេនីយ៍ទោ សម  សាក់  នាយ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ និង​លោក​វរសេនីយ៍ទោ ឃុ​ត សុ ផល អធិការនគរបាល​ស្រុក​សំរោង​ទង  បាន​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ  សហការ​ជាមួយ កម្លាំង​ស្រុក​អង្គស្នួល ស៊ើបអង្កេត និង​បង្ក្រាប​ក្រុមចោរ ជំនាញកា​ត់ករ​ម៉ូតូ ដែលមាន​គ្នា​ចំនួន​ពី ៦ទៅ៨នាក់ បាន​ចំនួន៣នាក់ ៖

១-ឈ្មោះ ហោ ធួ​ក   ភេទ​ប្រុស  អាយុ ៤០  ឆ្នាំ   នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំរ​បសេដ្ឋ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ២-ឈ្មោះ ញ៉ឹក ស្រី​ណាក់ ភេទ ស្រី អាយុ ១៩ឆ្នាំ   នៅ​ភូមិ ទី២   ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះ​សុទិន  ខេត្តកំពង់ចាម។ ៣-ឈ្មោះ ប៉ែន ណុប ភេទ​ប្រុស អាយុ ៣៥ឆ្នាំ នៅ​ភូមិ​បឹង​ប្រស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (មុខសញ្ញា​ចេញពី​ពន្ធ នាគារ)។ បន្ទាប់មក​យើង​បានធ្វើ​ការឃាត់ ខ្លួន​ឈ្មោះ ពេជ្រ ចាន់ អាយុ ៣៣ ឆ្នាំ នៅ​ភូមិ​ពង្រាល​ធំ ឃុំ​ពោ​ធ៍​ពង្រាល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ ស្ពឺ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ៤  ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៧-៣៨  ដកហូត​ថ្នាំញៀន ២កញ្ចប់ ធំ ១ កញ្ចប់ ។

លុះដល់​ថ្ងៃទី  ២១-០៤-២០ ១៧  បាន​ឃាត់ខ្លួន​ឈ្មោះ ឌុ​ច រដ្ឋា  ភេទ​ប្រុស  អាយុ ៣០ឆ្នាំ នៅ​ភូមិ​ពោ​ធ៍​ពង្រាល​ធំ ឃុំ​ពោ​ធ៍ ពង្រាល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ ស្ពឺ ។ អំពី​សកម្មភាព  របស់​ក្រុមចោរ  កាត់​ករ​ម៉ូតូ​ខាងលើនេះ មាន​ចំនួន ១៨លើក មាន​ខេត្ត​ចំនួន ៣ គឺ: ១-ខេត្តកំពង់ស្ពឺ មានស្រុក​ចំនួន ៣ និង​ក្រុង ១ ក្នុងនោះ​ស្រុក​សំ រោងទង ៣លើក ស្រុក​គងពិសី  ១លើក ស្រុក​ឧដុង្គ ១លើក និង ក្រុង​ច្បរ​មន ៦លើក ។ ២-ខេត្តកណ្ដាល មាន​ចំនួន ១ ស្រុក គឺ​ស្រុក​អង្គស្នួល ៤លើក។ ៣-ខេត្តកំពង់ចាម មាន ៣លើក។

ករណី​ខាងលើ​កម្លាំង​ជំនាញ  បាន​កសាង​សំណុំរឿង​តាម​នីតិ វិធី៕ ដោយ សុវណ្ណ វឌ្ឍនៈ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor