ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានអំពីបាតុភូតធម្មជាតិដែលនឹងកើតឡើងក្នុងប្រទេស កម្ពុជា ឆាប់ៗខាងមុខនេះ ក្នុងនោះមានព្យុះភ្លៀង ដែលជាឥទ្ធិពលនៃបាតុភូត អែលនីណូ (El Nino) រួមជាមួយនឹងបាតុភូតធម្មជាតិផ្សេងៗទៀត ធ្វើឲ្យប្រទេស កម្ពុជា មានភ្លៀងធ្លាក់ច្រើនជាងធម្មតាក្នុងរដូវវស្សាឆ្នាំនេះ ដែលចាប់ផ្ដើមនៅខែក្រោយ ។


