Sponsor
Pisey

កូរ៉េខាងជើង​ បាន​បង្ហាញ​អនុភាព​ទាហានពិសេស​របស់​ខ្លួន​ ក្នុង​ក្បួន​ព្យុហយាត្រា​​ ដែល​ជា​ការ​សម្ដែង​កម្លាំង​ទាហានពិសេស​លើក​ដំបូង​ ក្នុង​ពេល​ដែល​ឧបទ្វីប​កូរ៉េ​ស្ថិត​ក្នុង​សភាព​តានតឹង​ក្រោម​ការ​គំរាម​វាយ​ប្រហារ​ពី​ សហរដ្ឋ​អាមេរិក ។​ 

កងទ័ព​ដែល​ហ្វឹកហ្វឺន​ដល់កម្រិត​ បំពាក់​ដោយ​កាំភ្លើង​វែង​ កាំភ្លើង​ខ្លី​ គ្រាប់បែក​និង​សម្ភារ​យោធា​ តុបតែង​មុខមាត់​ដូច​ៗ​គ្នា​​ ព្រមទាំង​មាន​វ៉ែនតា​អាច​មើល​នៅ​ពេល​យប់​ ដើរ​ក្បួន​ព្យុហយាត្រា​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ ទស្សនា​ដោយ​មេដឹកនាំ​ គីម ជុងអ៊ុន ​និង​​មន្ត្រី​ជាន់​ខ្ពស់​ ។

សារព័ត៌មាន​​រដ្ឋ កូរ៉េខាងជើង​ ផ្សាយ​ថា​នៅ​ពេល​ដែល​មេបញ្ជាការ​កំពូល​ គីម ជុងអ៊ុន​ ចេញ​បញ្ជា​ ទាហាន​ពិសេស​ទាំង​នោះ​ អង់អាច​ អស្ចារ្យ ​វាយប្រហារ​រហ័ស​ដូចជា​ផ្លេកបន្ទោរ​ សំដៅ​ទៅ​រក​សត្រូវ​ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ។​ ការ​បង្ហាញ​កម្លាំង​ទ័ព​របស់​ទាហានពិសេស​ កូរ៉េខាងជើង ​គឺជា​សកម្មភាព​កម្រ​បំផុត​​ ដោយ​ក្បួន​ព្យុហយាត្រា​មុន​ៗ​ មិន​ធ្លាប់​មាន​ការសម្ដែង​ទាហាន​ពិសេស​ដូច​ខួប​ ១០៥​ ឆ្នាំ ​ថ្ងៃ​កំណើត​ស្ថាបនិក​ គីម អ៊ីលស៊ុង​ ក្នុង​ឆ្នាំ​ ២០១៧​ នេះ​ឡើយ ។​

អតីត​ទាហាន​ កូរ៉េខាងជើង​ អ៊ុង ជីលលី​ ដែល​រត់​ភៀស​ខ្លួន​ទៅ​ កូរ៉េខាងត្បូង​ ក្នុង​ឆ្នាំ​ ២០០៤​ និយាយ​ថា ​របប​ កូរ៉េខាងជើង ​សម្ដែង​អនុភាព​ទាហាន​ពិសេស​តែ​ក្នុង​ពេល​មាន​សង្គ្រាម​ប៉ុណ្ណោះ​ ហើយ​ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​រៀបចំឡើង​សម្រាប់​ការ​ត្រៀម​ក្នុង​ពេល​មាន​សង្គ្រាម ។​ លោក​ អ៊ុង ជីលលី​ បញ្ជាក់​ថា​ ពួកគេ​អាច​បន្លំ​ខ្លួន​ចូល​ប្រទេស​ កូរ៉េខាងត្បូង​ ដោយ​ប្ដូរ​សម្លៀក​បំពាន់​ ហើយ​ចូល​ទៅ​ក្នុង​តំបន់​ផ្សេងៗ​ ។​ 

ប្រភពៈ​ thesun​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor