Sponsor
Pisey

ប៉ូលិស​ទីក្រុង ក្លេវឺឡែន​ (Cleveland)​ រដ្ឋ​ អូហាយ៉ូ​ (Ohio)​ សហរដ្ឋ​អាមេរិក ​បាន​អំពាវនាវ​ដល់​បុរស​ម្នាក់​ឲ្យ​ប្រគល់​ខ្លួន​ដល់​អាជ្ញាធរ​​ ក្រោយពី​បុរស​នោះ​បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ Facebook ​ដោយ​បង្ហាញ​ពី​ឃាតកម្ម​ទៅលើ​បុរស​ចំណាស់​ម្នាក់ ។​ ទោះ​យ៉ាង​ណា​ វីដេអូ​នោះ​ ត្រូវ​បាន​ក្រុមហ៊ុន​  Facebook​ លុបចោល​មិន​ឲ្យ​ផ្សព្វផ្សាយ​តទៅ​ទៀត​ឡើយ ។​

មន្ត្រី​រដ្ឋ ​អូហាយ៉ូ ​កំពុង​ស្វែងរក​បុរស​ឈ្មោះ​ ស្ទីវ ស្ទេវឹន​ (Steve Stephens) ​ដែល​បាន​ធ្វើ​អំពើ​ឃាតកម្ម​ ប៉ុន្តែ​មិន​បាន​រក​ឃើញ​ភស្តុតាង​ដែល​បុរស​នោះ​បាន​អះអាង​ក្នុង​វីដេអូ​នោះ​ថា​ ខ្លួន​បាន​សម្លាប់​មនុស្ស​ជាង​ ១០​ នាក់​ផ្សេងទៀត ។​ ប៉ូលិស​ទីក្រុង ​ក្លេវឺឡែន​ និយាយ​ថា​ កម្លាំង​សន្តិសុខ​កំពុង​ស្វែងរក​ឈ្មោះ ស្ទីវ ស្ទេវឹន ​ហើយ​អាជ្ញាធរ​ចង់​ឲ្យ​ករណី​នេះ​បញ្ចប់​ដោយ​សន្តិវិធី ។​ ប៉ូលិស​រក​ឃើញ​ថា ​ស្ទេវឹន​ ប្រើ​ប្រាស់​រថយន្ត​ Ford Fusion និង​មាន​អាវុធ​ជាប់​ខ្លួន​ ។​

ស្ទីវ ស្ទេវឹន ​បាន​បាញ់សម្លាប់​បុរស​អាយុ ៧៤​ ឆ្នាំ ​ឈ្មោះ​ រ៉ូប៊ឺត ហ្គតវីន​ (Robert Godwin)​ ក្នុង​រដ្ឋ​ អូហាយ៉ូ ​ពេល​ដែល​ជន​រងគ្រោះ​កំពុង​ដើរ​ទៅ​ផ្ទះ​ចេញពី​កន្លែង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ។​ ក្រុម​ហ៊ុន​ Facebook ​បាន​ពិនិត្យ​ឡើង​វិញ​នូវ​​ដំណើរការ​បណ្ដាញ​សង្គម​របស់​ខ្លួន​ ក្រោយ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ ដោយសារ​វីដេអូ​ដែល​បង្ហាញ​ភាព​ឃោរឃៅ​នោះ​ ស្ថិត​នៅ​លើ​បណ្ដាញ​ Facebook​ ជាច្រើន​ម៉ោង ។​

ប្រភពៈ​ reuters​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor