Sponsor
Pisey

ស្រុកស្អាង៖ ករណីអត្តឃាតចងកកើតហេតុថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៤:៣០នាទី នៅចំណុចផ្ទះឈ្មោះ ឡេង ប្រេង ក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ប្រេង សាវុន ភេទស្រី អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល មុខរបរ នៅផ្ទះ ។

សភាពនៃរឿងហេតុនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ឪពុកម្តាយទៅការបងប្អូននៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង បាត់អស់។លុះនៅវេលាម៉ោង១៤:៣០នាទីថ្ងៃដដែលឪពុកម្ដាយបានត្រឡប់មកពីការវិញ ក៏មានការភ្ញាក់ផ្អើលដោយឃើញកូនស្រីចងកទៅនឹងធ្នឹមផ្ទះសម្លាប់ខ្លួននៅលើផ្ទះ រួចក៏បានរាយការណ៍ដល់សមត្ថកិច្ច កម្លាំងជំនាញពិនិត្យសាកពសក្រុមប្រឹក្សាឃុំ មេភូមិបានធ្វើការពិនិត្យសពពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ផ្សេងឡើយ គឺសពពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចងកពិតប្រាកដមែន ។

តាមការបញ្ជាក់របស់ឪពុកម្ដាយសពថា៖ កូនរបស់គាត់មានជំងឺប្រចាំកាយសរសៃប្រសាទយូរឆ្នាំមកហើយ។ ក្រោយពិនិត្យរួចសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ដកស្រង់​ពី​៖ PAGE.ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor