
សិល្បៈ ៖ ខាត់ វណ្ណា គឺជាតារាចម្រៀង Original Song ស្រីម្នាក់ចូលចិត្តតែងខ្លួនជាប្រុស និងស្រឡាញ់ស្រីដូចគ្នា ប៉ុន្តែស្នេហារបស់គេធ្លាប់បរាជ័យច្រើនលើកមកហើយ ។ស្រាប់តែ ថ្មីៗនេះមាននារីម្នាក់ដើរបោកគេថាខ្លួនជាសង្សាររបស់គេ (វណ្ណា) ទៅដើរខ្ចីលុយគេ រហូតធ្វើឲ្យតារាចម្រៀងរូបនេះចេញសារព្រមានដាក់ពាក្យប្ដឹងទៅប៉ូលិស ឲ្យធ្វើតាមច្បាប់ និងគម្រោងបង្ហាញមុខនារីម្នាក់នេះ ប្រសិនបើនៅតែបន្តធ្វើដូច្នេះ។
នេះជាសាររបស់ ខាត់ វណ្ណា ដែល Kqube.net បានចំលងចេញទាំងស្រុង "ខ្ញុំសូមសួរអ្នកទាំងអស់គ្នា មានមនុស្សស្រីម្នាក់ យក
ឈ្មោះខ្ញុំទៅខ្ចីលុយគេ ហើយប្រាប់គេថាខ្ញុំជាសង្សារគាត់ តើអាចមានទោសរឺទេ បើសិនជាខ្ញុំប្ដឹងប៉ូលិស ... ជួយ Comment ប្រាប់ខ្ញុំផង ចង់ប្រដៅមនុស្សស្រីប្រភេទនេះចេញ បើសិនជាម្នាក់ស្រីនោះមិនចេញមុខសូមទោសខ្ញុំទេ ខ្ញុំហ្នឹងបង្ហោះរូបអោយគេបានឃើញពីសន្ដានម្នាក់ស្រីហ្នឹង សូមអរគុណ ! ខ្ញុំនិយាយខ្ញុំហ៊ានធ្វើម្នាក់នោះហ្នឹងមានរឿងជាមួយខ្ញុំ" ៕




