មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា បានប្រាប់ឲ្យដឹងថា មានគ្រោះទឹកជំនន់នៅតំបន់ទេសចរណ៍មួយកន្លែង ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើនរយនាក់ កាលពីថ្ងៃទី២៦ សប្ដាហ៍នេះ។ បើយោងតាមគេហទំព័រ nownews បានចុះផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា។
ហេតុការណ៍ខាងលើនេះកើតឡើងនៅភាគខាងត្បូងទីក្រុង Galle និង Mataraដែលបានសម្រាប់មនុស្សជាង៩១នាក់ និងបាត់ខ្លួន១១០នាក់ ព្រមទាំងខូចខាតផ្ទះសំបែង និងហាងរបស់ប្រជាពលរដ្ឋអស់ជាច្រើនផងដែរ។
រដ្ឋាភិបាលស្រីលង្កា បានបញ្ជូនកងទ័ពជើងទឹកចំនួន១០០នាក់ និងនាវា២០គ្រឿង សម្រាប់ជួយសង្គ្រោះជនរងគ្រោះដែលរងផលប៉ះពាល់ពីទឹកជំនន់ ព្រមទាំងជម្លៀសប្រជាជនភ្លាមៗពីតំបន់ទំនាបដែលនៅជិតទន្លេ ដោយសារតែមានការព្រួយបារម្ភអំពីកំណើននៃកម្រិតទឹក។

