Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ ​ស្រ្តី​ពោះ​ធំ​ម្នាក់ រួម​ជាមួយ​នឹង​បក្ស​ពួក​ប្រុស​ស្រី​៣​នាក់​ទៀត​​  ត្រូវ​បាន​​​​​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​នៅ​​ព្រឹក​ថ្ងៃ​ទី​១​១ ​ខែ​ឧសភា ​ឆ្នាំ​២០១៧​នេះ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​រួម ​និង​ថ្នាំញៀន​ចំនួន​ ២​៥​កញ្ចប់​ (ប្រភេទ​ម៉ាទឹក​កក​) ​។ ​

ជន​សង្ស័យ​ប្រុស​ស្រី​ទាំង ​០​៤​នាក់​នោះ​ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើ​ការ​បង្ក្រាប​ និង​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​០​៨ ​ខែ​ឧសភា ​ឆ្នាំ​​២០១៧ កន្លង​ទៅ​ ​ក្នុង​នោះ​មាន៖

​ទី​១. ​ឈ្មោះ ​សូ ​លីដា ​ភេទ​ស្រី ​អាយុ​ ​២៧​ឆ្នាំ ​​ ទី​២.​ ឈ្មោះ ​សាន់ ​សុភ័ក្រ្ក​រស្មី ​ភេទ​ ប្រុស ​អាយុ ២​២​ឆ្នាំ ​ ទី​៣.​ អ៊ុច​ ឌីណា​ ភេទ​ ស្រី ​អាយុ ​២០​ឆ្នាំ ​ត្រូវ​បាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ដូនពេញ ​ឃាត់​ខ្លួន​បាន​នៅ​វេលា​ម៉ោង​១៧​​០០​នាទី​ រួម ​នឹង​ថ្នាំ​ញៀន​ចំនួន ​១៩​ក​ញ្ចប់​ នៅ​ចំណុច ​ផ្លូវ​រថភ្លើង ​ម្តុំ​រោងចក្រ​ឆ្នាំង សង្កាត់​បឹង​កក់​១ ​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ​។

​និង​ទី​៤. ឈ្មោះ ​ហង្ស ​មុំ ​ភេទ​ ស្រី​ អាយុ ​២៥​ឆ្នាំ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​២​៣​:​០​០​នាទី​ រួ​ម ​និង​ថ្នាំញៀន​ចំនួន ​៦​កញ្ចប់​ នៅ​ចំនុច​ផ្លូវ​រថភ្លើង​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor