Sponsor
Pisey

ប្រធានាធិបតី​ជាប់ឆ្នោត​បារាំង​ វ័យ​៣៩​ឆ្នាំ​ លោក ​​ម៉ាក្រុង (Emmanuel Macron) ​មុន​ពេល​បោះឆ្នោត​រូប​លោក​ត្រូវ​បាន​ប្រធានាធិបតី​ លោក ​François Hollande ​ប្រគល់​ឲ្យ​តួនាទី​ជា​មន្ត្រី​សេដ្ឋកិច្ច​បារាំង បន្ទាប់​ពី​ធ្វើ​ជា​ប្រធាន​វិនិយោគ​ធនាគារ​ ដែល​នាំឲ្យ​ប្រាក់​ zero ​មាន​តម្លៃ​កើន​ឡើង​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក​។ 

លើស​ពី​នេះ​ទៀត​ប្រធានាធិបតី​ទី​២៥ រូប​នេះ​ ក្រៅ​ពី​ការងារ​សេដ្ឋកិច្ច​ ក្នុង​ឆ្នាំ​២០១៤​ លោក​ក៏​ជា​មន្ត្រី​ផ្នែក​ឧស្សាហកម្ម​​ទិន្នន័យ​ឌីជីថល​​ និង​ជា​អតីត​មន្ត្រី​ស៊ីវិល​ផង​ដែរ។ ក្នុង​ឆ្នាំ​២០០៤​ រូបលោក​បាន​បញ្ចប់​ការសិក្សា​កម្រិត​អនុបណ្ឌិត​ផ្នែក​​កិច្ចការ​សាធារណៈ​នៅ​មហាវិទ្យាល័យ​​ Sciences Po​ ក្រោយ​មក​បន្ត​ផ្នែក​រដ្ឋបាល​ជាន់​ខ្ពស់​នៅ​សាលា Ecole Nationale d'Administration (ENA)។

ទន្ទឹម​គ្នា​នោះ​ដែរ​ លោក​បាន​បម្រើ​ការងារ​ជា​ នាយក​ហិរញ្ញវត្ថុ​ទូទៅ​ក្នុង​ប្រទេស​បារាំង​ ហើយ​ក្នុង​ឆ្នាំ​២០១២​ ​ត្រូវ​បាន​ប្រធានាធិបតី​បារាំង​ចាត់​ឲ្យ​ធ្វើ​ជា ​អនុ​រដ្ឋ​លេខាធិការ​ទូទៅ​ទៀត​ផង។​ យ៉ាងណាមិញ​ប្រជាធិបតី​វ័យ​ក្មេង​រូប​នេះ​ ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ មាន​ភរិយា​វ័យ​​ចំណាស់​ ៦៤​ឆ្នាំ ឈ្មោះ Brigitte Marie-Claude ​ដែល​ជា​គ្រូ​បង្រៀន​របស់​លោក​នៅ​ថ្នាក់​វិទ្យាល័យ​ ក្នុង​ទីក្រុង​ប៉ារីស​ទៀត​ផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor