Sponsor
Pisey

បច្ចេកវិទ្យា​ថ្មី​របស់​អ្នក​ស្រាវជ្រាវ​ក្នុង​អវកាស​ ដែល​អាច​ធ្វើ​ឲ្យ​ភព​មាន​ពន្លឺ​បង្ហាញ​ពណ៌​កាន់​តែ​ច្បាស់​ អនុញ្ញាត​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​មើល​ឃើញ​កញ្ចុំ​ផ្កាយ​ ឬ​ កាឡាក់ស៊ី​ ដែល​នៅ​ជិត​ មាន​ផ្កាយ​រាប់​លាន​ ផ្កាយ​ខ្លះ​ស្ថិតនៅ​ចម្ងាយ​ ២០​ ម៉ឺន​ឆ្នាំ​ពន្លឺ​ ។ ​បច្ចេកវិទ្យា​នេះ​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​អាច​មើល​ឃើញ​ កាឡាក់ស៊ី ​បាន​ច្បាស់​បំផុត​ជាង​ពេល​មុន​ៗ​ ។ 

កាឡាក់ស៊ី​តូច​មួយ​ស្ថិតនៅ​ក្នុង​ចក្រវាល​ខាងត្បូង​ គេ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​អាច​ពន្លល់​បាន​ច្បាស់​នៅ​ឡើយ​ទោះ​ជា​ប្រើប្រាស់​តេឡេស្កុប​ ដោយ​សារ​តែ​មាន​ពពក​ច្រើន​ និង​ធូលី​ដែល​ស្ថិត​នៅ​ចន្លោះ​ផ្កាយ​នីមួយ​ៗ ។​ ភ្នាក់ងារ​នេះ​មាន​តេឡេស្កុប​ធំ​បំផុត​ និង​ទំនើប​បំផុត​លើ​ពិភពលោក ។​

តេឡេស្កុប​ VISTA ​របស់​ភ្នាក់ងារ​ស្រាវជ្រាវ​អឺរ៉ុប​ នៅ​លើ​វាល​ខ្សាច់​ Antofagasta​ ប្រទេស​ ឈីលី ​បាន​ឆ្លុះ​ទៅ​ក្នុង​អវកាស​និង​បង្កើត​រូបភាព​មាន​ទំហំ​មួយ​លាន​ ៦​ សែន​ gigapixel​ អនុញ្ញាត​ឲ្យ​អ្នក​តារាសាស្ត្រ​​បង្កើត​ផែនទី​នៃ​ការ​ផ្ដុំ​គ្នា​របស់​ផ្កាយ​រាប់​លាន​ក្នុង​រាង​ទ្រវែង​ ដោយ​បង្ហាញ​រូបរាង​ ៣​ ជ្រុង ។​

ការ​សិក្សា​ផ្អែកលើ​រូបភាព​ថ្មី​មួយ​បង្ហាញ​ថា ​ផ្កាយ​ភាគច្រើន​ក្នុង​កាឡាក់ស៊ី​តូន​នេះ​ ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ជាង​ផ្កាយ​ក្នុង​កាឡាក់ស៊ី​ដទៃ​ដែល​ធំ​ជាង ។​ ភ្នាក់ងារ​ស្រាវជ្រាវ​អឺរ៉ុប​ ចូលរួម​ដោយ​ប្រទេស​ ១៦​ គឺ​ អូទ្រីស​ បែលហ្សិក​ ប្រេស៊ីល​ សាធារណរដ្ឋឆេក​ ដាណឺម៉ាក​ បារាំង​ ហ្វាំងឡង់​ អាល្លឺម៉ង់​ អ៊ីតាលី​ ហុល្លង់​ ប៉ូឡូញ​ ព័រទុយហ្គាល់​ អេស្ប៉ាញ​ ស៊ុយអែត​ ស្វីស​ ចក្រភពអង់គ្លេស​ និង​ ឈីលី ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor