យន្តហោះឈ្លបយកការណ៍សម្ងាត់របស់កងទ័ពជើងទឹក អាមេរិក X-37B បានត្រឡប់មកដល់មជ្ឈមណ្ឌលអវកាស Kennedy របស់ NASA វិញក្រោយបំពេញបេសកកម្មអស់រយៈពេលជិតពីរឆ្នាំ ។ X-37B ហោះចេញពីមូលដ្ឋានទ័ពអាកាស Cape Canaveral រដ្ឋ វ្លរីដា ក្នុងឆ្នាំ ២០១៥ ជំរុញដោយរ៉ុកែត Atlas 5 ជារ៉ុកែតដែលផលិតដោយ United Launch Alliance ដែលជាសម្ពន្ធភាពនៃក្រុមហ៊ុន Lockheed និង Boeing ។
កងទ័ពជើងទឹក អាមេរិក មានយានដូច្នេះតែពីរគ្រឿងប៉ុណ្ណោះ ជាយានមានសមត្ថភាពអាចស្រាវជ្រាវអាថ៌កំបាំងដោយស្ថិតនៅក្នុងលំហអាកាសខ្ពស់បំផុតគ្មានអ្វីអាចបៀតបៀនបានឡើយ ។ X-37B ស្ថិតនៅលើគន្លងតារាវិថីភាគខាងត្បូង គេចផុតពីអន្តរាយគ្រប់យ៉ាង ។
រហូតមកដល់ពេលនេះ NASA ធ្លាប់បានបញ្ជូនយានសម្ងាត់ដូច្នេះទៅអវកាសចំនួន ៤ លើក ។ យានដំបូងត្រូវបានបង្ហោះក្នុងឆ្នាំ ២០១០ ។ លើកទីពីរយានគ្មានមនុស្សបានបំពេញបេសកកម្មក្នុងឆ្នាំ២០១១ និងលើកទី ៣ ចេញដំណើរនៅឆ្នាំ ១០១២ ។ X-37B បំពេញបេសកកម្មលើកទី ៤ ដែលក្នុងឆ្នាំ ២០១៥ ហើយ NASA មានគម្រោងបញ្ជូនយានដូច្នេះលើកទី ៥ ទៅអវកាសក្នុងឆ្នាំ ២០១៧ នេះ ។
X-37B មានប្រវែងត្រឹមតែ ៩ ម៉ែត្រ
ចម្ងាយពីស្លាបម្ខាងទៅស្លាបម្ខាងទៀតមានប្រវែង ១៥ ម៉ែត្រ ។
គ្រប់គ្រងដោយកងទ័ពអាកាស អាមេរិក
ផលិតដោយក្រុមហ៊ុន Boeing
ប្រភពៈ reuters

