Sponsor
Pisey

​រាជធានី​​ភ្នំពេញ​៖ ​​​​ នៅ​ម៉ោង​​ជាង​​ ៩​៖​​​០​០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧​នេះ  មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នឹង ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ប្រតិបត្តិការ​បង្ក្រាប​បាន​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម​ ដែល​ត្រូវ​បាន​គេ​អះអាង​ថា​មាន​​​ម្ចាស់​ថៅកែ​ផ្ទះសំណាក់​ រតនសម្បត្តិ​ នៅ​ខេត្ត​រតនគិរី​ ជនជាតិ​ខ្មែរ​ដើម​កំណើត​ឡាវ​ ​ ជា​មេ​ក្លោង​ដ៏​ធំ​។ ​​​​

​បើ​តាម​ឯកឧត្ដម​ ម៉ក់ ជីតូ ​អគ្គ​ស្នងការ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​​ថា​ យុទ្ធនាការ​បង្ក្រាប​ការ​ជួញ​ដូរ​ទ្រង់ទ្រាយ​ធំ​នេះ​​ ​កម្លាំង​សមត្ថកិច្ច​​បាន​​​​​​ ឃាត់​ខ្លួន​ជង​សង្ស័យ​ពីរ​​នាក់​ ដោយ​ម្នាក់​ឈ្មោះ ​លួន សុផា​ ឃាត់​​ខ្លួន​បាន​នៅ​ភ្នំពេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ និង​ម្នាក់​ទៀតឈ្មោះ​ ស៊ីរ៉ា ឡយ​ ហៅ ​ស៊ី​ខាំ​ឡយ​ ឃាត់​ខ្លួន​​​នៅ​ខេត្ត​រតនគិរី​ ដោយ​ដកហូត​វត្ថុតាង​​រថយន្ត​ទំនើប​និង​ ​របស់របរ​ជា​ច្រើន​ទៀត។​​​​​​​

​ឯកឧត្ដម​ ម៉ក់ ជីតូ​ បន្ថែម​ថា​ ចំពោះ​គ្រឿង​ញៀន​វិញ កម្លាំង​ជំនាញ​​​ដក​ហូត​បាន​គ្រឿង​ញៀន​៣ ប្រភេទ​ សរុ​ប​ទាំង​សំបក​វិច​ខ្ចប់​ទទួល​បាន​ មាន​​ទម្ងន់​​ ៦៧​គីឡូក្រាម​ ដោយ​ប្រភេទ​ មេតំហ្វេ​តាមីន​គ្រាប់​៤​២​ដុំ​ ​ មេតំហ្វេ​តាមីន​ម្សៅ​ (ទឹកកក)​ ១២​ដុំ ​និង​​ហេរ៉ូអ៊ីន​ ៤៧​ដុំ​​​ ដែល​គ្រឿង​ញៀន​ទាំង​នេះ​ត្រូវ​បាន​ចរាចរណ៍​មក​ពី​ប្រទេស​ឡាវ​។​

​​​​​​​​​ឯកឧត្ដម​ ​បាន​បញ្ជាក់​ទៀត​ថា ​បើ​តាម​ការ​គ្រោង​ទុក​ កម្លាំង​មន្ទីរ​គ្រឿងញៀន​​ នឹង​បញ្ជូន​ ជនសង្ស័យ​ទាំង​ពីរ​ ទាំង​មេ​ក្លោង​នឹង​អ្នក​ចែក​ចាយ​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​នៅ​ល្ងាច​ថ្ងៃសៅរ៍ ទី​២០ ខែ​ ឧសភា ឆ្នាំ ២០១៧។​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor