Sponsor
Pisey

មនុស្ស​យ៉ាងហោចណាស់​ ១៤១​នាក់​បាន​ស្លាប់ កាល​ពី​ម្សិលមិញ​​ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ ​នៅ​ក្នុង​តំបន់​មូលដ្ឋានទ័ព​អាកាស​ខាងត្បូង​ប្រទេស​លីប៊ី​ រវាង​ក្រុម​ឧទ្ទាម និង​​កងកម្លាំង​យោធា​រដ្ឋាភិបាល។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ នា​ព្រឹក​ថ្ងៃ​សៅរ៍ ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។​

អ្នកនាំពាក្យ​របស់​កម្លាំង​យោធា​លោក​ Ahmad Al-Mimari ​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​យ៉ាងហោចណាស់ ​១៤១​នាក់​បាត់បង់​ជីវិត​ និង​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស​ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​យ៉ាង​កក្រើក​មួយ​រវាង​ក្រុម​ឧទ្ទាម ​និង​​កងកម្លាំង​យោធា​រដ្ឋាភិបាល​​ ដែល​បាន​កើតឡើង​ នៅ​មូលដ្ឋានទ័ព​អាកាស​ភាគ​ខាង​ត្បូង​ប្រទេស​ លីប៊ី​។

គួរ​បញ្ជក់​ផង​ដែរ​ថា​ ការ​ប្រយុទ្ធ​ប្រហារ​គ្នា​ខាង​លើ​នេះ ​ពុំទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ​ ដោយ​ហេតុ​ថា​ តំបន់​ភាគ​ខាងត្បូង​​នៃ​ប្រទេស​លីប៊ី តែង​តែ​កើត​មាន​នូវ​អំពើ​ហិង្សា​ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​រៀងរាល់​ថ្ងៃ​។ យ៉ាងណាមិញ​នាយករដ្ឋមន្ត្រី​លីប៊ី លោក​ Fayez Serraj ​និង​មេបញ្ជាការ​ទ័ព​លោក Khalifa Haftar បាន​​រៀបចំ​ប្រជុំ​ជា​បន្ទាន់​ជាមួយ​ យូអិន​ ដើម្បី​លប់​បំបាត់​អំពើ​អសន្តិសុខ​នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor