Sponsor
Pisey

វីដេអូមួយបង្ហាញពីសណ្ថានចិត្តរបស់បុរសម្នាក់ជួយសង្គ្រោះសត្វពស់មួយក្បាលដែលស្រែកឃ្លានទឹកជាខ្លាំងនៅក្នុងតំបន់វាលខ្សាច់ក្តៅក្រហែង កំពុងតែទទួលបានការចាប់អារម្មណ៍ និងសរសើរពីសំណាក់មហាជនជាច្រើននៅលើបណ្តាញសង្គមនាៗ។

វីដេអូដ៏ល្អមួយនេះបានបង្ហាញពីសកម្មភាពរបស់សត្វពស់មួយក្បាលបានកំពុងតែទទួលយកការដាក់ទឹកឲ្យផឹកតាមរយៈស៊ឺរាំង ពីបុរសម្នាក់ដែលយើងមិនអាចមើលឃើញមុខ និងរូបរាងរបស់លោកឃើញនៅក្នុងវីដេអូ ប៉ុន្តែគេដឹងថាលោកជាប្រជាជនម្នាក់រស់នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត ហើយវីដេអូនេះបានថតនៅក្នុងតំបន់វាលខ្សាច់ Empty Quarter ដែលកំពុងមានកំដៅចាប់ពី ៤១ រហូតដល់ ៥៦ អង្សាសេ (ក្នុងរដូវក្តៅ)។

- រូបថត: @liveleak

តាមរយៈវីដេអូយើងអាចឃើញថា សត្វពស់មួយក្បាលនេះបានព្យាយាមផឹកទឹកគ្រប់តំណក់ទាំងអស់ដែលបានបាញ់ចេញពីស៊ឺរាំង ហើយនៅពេលដែលអស់ទឹកពីស៊ឺរាំង វាក៏បានព្យាយាមវារតាមរកផឹកទៀត ប៉ុន្តែបន្ទាប់ពីដឹងថាអស់ទឹក ទើបវាវារលូនបកក្រោយចេញទៅបាត់។

- រូបថត: @liveleak

មហាជនជាច្រើនក្រោយពីទស្សនាវីដេអូនេះហើយបានបញ្ចេញប្រតិកម្មថា:

  • សត្វពស់នោះគួរអាណិតណាស់! វាពិតជាស្រែកទឹកមែន!
  • នេះគឺជាទង្វើមួយដ៏ល្អរបស់មនុស្ស
  • ចុះបើសត្វពស់នោះខាំវិញ! បុរសម្នាក់នេះហេតុតែចង់ជួយ! ខ្ញុំអាចជួយសត្វផ្សេង ប៉ុន្តែសត្វពស់ខ្ញុំមិនហ៊ានទេ!

ចង់ដឹងថាអំពើល្អបុរសម្នាក់នេះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម:

Source: dailymail / liveleak

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor