Sponsor
Pisey

រដ្ឋាភិបាល​ទីក្រុង​ មូស្គូ ​បាន​សម្រេច​ចិត្ត​មិន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​ជា​ ១០​លាន​អឺរ៉ូ ​ទៅ​ឲ្យ​កញ្ជប់​ថវិកា​នៃ​ក្រុម​ប្រឹក្សា​ អឺរ៉ុប (CoE) ហើយ​ថែម​ទាំង​ធ្វើ​ការ​ពន្យារ​ពេល​ចូលរួម​ប្រជុំ​ទៀត​ផង។

​សមាជិក​​សភា​រុស្ស៊ី​ លោក​ Vyacheslav Volodin បាន​លើក​ឡើង​ថា ទីក្រុង​ មូស្គូ ​បាន​ពន្យារ​ពេល​ មួយ​ភាគ​បី ​នៃ​ការ​ផ្ទេរ​លុយ​ចំនួន​ ១១​លាន​អឺរ៉ូ ​ស្មើនឹង ​១២.៣៩​លាន​ដុល្លារ​អាមេរិក​ ទៅ​ឲ្យ​ CoE​ សម្រាប់​ ចំណាយ​ទៅ​លើ​ការងារ ​សិទ្ធ​មនុស្ស​អន្តរជាតិ​ នៅ​ក្នុង​ឆ្នំា​ ២០១៧​នេះ។

​លោក​ សង្កត់​ធ្ងន់​ថា​ "ការផ្ទេរ​ថវិកា​ ត្រូវ​បាន​ជាប់​គាំង​ ដោយសារ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ​ដូច្នេះ​ចំនួន​ទឹក​ប្រាក់​មួយ​ភាគ​បី​​សម្រាប់​ CoE នៅ​ចុង​ឆ្នាំ​នេះ​ រុស្ស៊ី​មិន​បាន​ប្រគល់​ឲ្យ​នោះ​ទេ​”។ 

គួរ​បញ្ជក់​ផង​ដែរ​ថា​ ប្រទេស​រុស្ស៊ី​គឺ​ជា​ សមាជិក​ឧបត្ថម្ភ​ចម្បង​មួយ ក្នុង​ចំណោម​ បារាំង​ អង់គ្លេស អាល្លឺម៉ង់​ អុីតាលី​ និង​សមាជិក​ថ្មី​គឺ​ ប្រទេស​តួកគី​ ដែល​បាន​ផ្ដល់​ថវិកា​ជា​រៀង​រាល់​ឆ្នាំ​ទៅ​ឲ្យ ​CoE។ ការ​ដក​ចេញ​ជំនួយ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ បាន​ធ្វើ​ឲ្យ​រូបិយប័ណ្ណ​របស់​អង្គការ​សិទ្ធ​មនុស្ស​មួយ​នេះ​មាន​ការ​ធ្លាក់​ចុះ​ ត្រឹម​តែ ៣៣​លាន​អឺរ៉ូ ប៉ុណ្ណោះ៕

ប្រភព៖ ​ Sputnik

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor