Sponsor
Pisey

សារដ៍ក្ដុកក្ដួល ដែលសម្ដេច ហ៊ុន សែន​ និង សម្ដេចគតិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន  អធិប្បាយពី លោក អ៊ិត សេដ្ឋា នៅលើហ្វេសប៊ុកផេគរបស់សម្ដេច អានរួចរឹតតែធ្វើនឹក ស្រណោះដល់លោក អ៊ិត សេដ្ឋា ទ្វេរដង ដែលខិតខំធ្វើការរហូតដល់សា្លប់ខ្លួនបែបនេះ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖ 

ក្មួយ អ៊ិត សេដ្ឋា ពេលនះរូបកាយក្មួយបានបាត់ពីភពផែនដីនេះរួចទៅហើយបន្សល់ទុក តែការស្តាយ ស្រណោះពីមនុស្សជាច្រើនដែលបានរាប់អានក្មួយ។

ប្រមាណ២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្មួយជាមួយពូនិងមីងប្រៀបដូចឪពុក ម្តាយនិងកូន។ ពូនៅចាំបាននូវអ្វីៗដែលក្មួយបានរៀបរាប់តាមលិខិត តាមទូរស័ព្វនិងការជួបក្មួយផ្ទាល់នៅផ្ទះពូនាឆ្នាំ២០១៥។ ពូនៅចាំបាននូវសំណូមពរដែលក្មួយបានសុំមកពូដើម្បីកសាងសាលារៀនដែលក្មួយធ្លាប់រៀន ម្តាយក្មួយធ្លាប់បង្រៀន និងកសាងទីអារ៉ាមនៅភូមិកំណើតរបស់ក្មួយ។

ក្មួយប្រុស ពេលក្មួយកំពុងត្រូវការសង្គ្រោះ និងរហូតពេលក្មួយចែកឋានពូកំពុងស្ថិតក្នុងពេលវេលារវល់ បំផុត គឺចំថ្ងៃបោះឆ្នោត។ តែទោះយ៉ាងណាមីងបានធ្វើទំនាក់ទំនងជាប្រចាំជាមួយ លោក ហ៊ុយ វណ្ណះ ដើម្បីបានដឹងពីស្ថានភាពរបស់ក្មួយ។

ការបាត់បង់ក្មួយប្រៀបដូចជាការបាត់បង់កូនប្រុសម្នាក់ដែលពុកនិងម៉ែនឹងរួមចំណែកជាមួយអ្នករាប់អានកូនជួយចិញ្ចឹមបីបាច់ចៅប្រុស ស្រីដែលនៅកំព្រានោះឡើយ។

លាគ្នាពីឋានខុសគ្នាដោយទឹកភ្នែកណាកូនប្រុសពុក៕

សូមជម្រាបជូនថា៖ ដើម្បី​ចូល​រួម​រំលែកទុក្ខ​ និង​សម្រាល​នូវ​ការ​ដោះស្រាយ​ជា​ចាំបាច់​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​ជំនួយ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១​ម៉ឺន​ដុល្លារ​ ដើម្បី​សម្រាល​ការ​លំបាក​ ក៏​ដូចជា​ទំនុកបម្រុង​កូនៗ​របស់​អតីត​ពិធីករ​រូប​នេះ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ទម្លាយ​ចេញ​ព័ត៌មាន​ពី​លោក​ ស៊ុយ វណ្ណៈ​ បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​នៅ​មុន​នេះ​បន្តិច​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor