លុយដុល្លាររាប់ពាន់លាន បូករួមតាំងគ្រឿងអលង្ការ មាសនិងរូបគំនូរមានតម្លៃផ្សេងទៀត ដែលត្រូវគេរាយការណ៍ការថា បានបាត់បង់ឬក៏ត្រូវចោរលួច បន្ទាប់ពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់។
យោងតាមស្ថានីយទូរទស្សន៍ Dark5tv បានបង្ហាញពីទ្រព្យសម្បត្តិទាំង៥ ដែលមិនទាន់រកឃើញមានដូចជា៖
១. រថភ្លើងដឹកមាសណាស៊ី (Nazi) របស់អាល្លឺម៉ង់
លោក Piotr Koper និងលោក Andreas Richter បានអះអាងថា រយៈពេល៣ឆ្នាំដែលពួកគេកំពុងតែជីករករថភ្លើងដឹកទ្រព្យសម្បត្តិដែលស្ថិតនៅរូងក្រោមដីមួយកន្លែង ដែលត្រូវបានសន្មតថា ត្រូវបានបាត់ខ្លួនក្រោយបញ្ចប់សង្គ្រាមលោកលើកទី២មកម្ល៉េះ។ ប៉ុន្តែបន្ទាប់ពីការបញ្ឈប់បេសកកម្មនេះដោយមិនបានទទួលជោគជ័យ ពួកគេបានប្ដេជ្ញាចិត្តនឹងរកឲ្យឃើញថ្ងៃណាមួយ។
២. បន្ទប់ Amber របស់រុស្ស៊ី
Amber គឺជាបន្ទប់ល្បីល្បាញមួយក្នុងពិភពលោកដែលបានតុបតែងលម្អដោយមាស និងកញ្ចក់ដែលមានទីតាំងស្ថិតនៅក្នុងវិមាន Catherine Palace ក្បែរផ្លូវ St. Petersburg នាទីក្រុង Tsarskoye Selo ប្រទេសរុស្ស៊ី។ វាត្រូវបានកសាងឡើងក្នុងសតវត្សទី១៨ ក្រោយមកត្រូវបានបាត់ខ្លួនក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ បានបញ្ចប់ (អច្ឆរិយវត្ថុទី៨លើពិភពលោក)។ ពាក្យចចាមអារ៉ាមមួយបាននិយាយថា វាត្រូវបានលាក់ទុកនៅកន្លែងណាមួយក្នុងប្រទេសប៉ូឡូញ។
៣. ទ្រព្យសម្បត្តិអធិរាជជប៉ុន យ៉ាម៉ាស៊ីតា
ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ មាសឬទ្រព្យសម្បត្តិរបស់អធិរាជ យ៉ាម៉ាស៊ីតា ត្រូវបានយោធាជប៉ុនលួចនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់មកយកទៅលាក់ទុកក្នុងអគារក្រោមដីមួយកន្លែងនៅប្រទេសហ្វីលីពីន។ បន្ទាប់ពីលោក ធ្លាក់ពីដំណែង ទ្រព្យសម្បត្តិនោះត្រូវបានគេស្វែងរក និងដាក់ឈ្មោះក្រៅថា "The Tiger of Malaya"។ នៅក្នុងឆ្នាំ១៩៨៨ របាយការណ៍ស្ដីអំពីមាស គឺជាពាក្យបណ្ដឹងដ៏ស្មុគស្មាញមួយបានប្ដឹងទៅតុលាការរដ្ឋ ហាវ៉ៃ ដែលនៅក្នុងរឿងនេះមានពាក់ព័ន្ធនឹងអតីតប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos និងអ្នកស្វែងរកកំណប់លោក Rogelio Roxas។
៤. បន្ទាយ Alpine របស់អាល្លឺម៉ង់
នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ក្នុងឆ្នាំ១៩៤៣ បន្ទាយ Alpine គឺជាមូលដ្ឋានដាច់ស្រយាលរបស់មេបញ្ជាការលោក Heinrich Himmler សំរាប់រដ្ឋាភិបាលអាល្លឺម៉ង់ និងកងកម្លាំងប្រដាប់អាវុធឈរជើង។ មានទីតាំងស្ថិតនៅភាគខាងត្បូងរដ្ឋបាវ៉ារៀ កាត់ភាគខាងលិចអូស្ត្រាលី និងភាគខាងជើងអ៊ីតាលី។ វាជាបន្ទាយសំរាប់ឲ្យ កងកម្លាំង ណាស៊ី(Nazis)ដកថយ ដើម្បីបន្តការប្រយុទ្ធ និងបង្វែរកម្លាំងយ៉ាងសំខាន់ក្នុងសង្គ្រាមលោកលើកទី២។ មានពាក្យចចាមអារ៉ាមថា ក្នុងការរៀបចំនៃការបង្កើតមូលដ្ឋានដាច់ស្រយាលនេះមានទ្រព្យសម្បត្តិមហាសាលដែលត្រូវបានដឹកជញ្ជូនទៅតំបន់នេះ និងត្រូវបានលាក់ទុក។
៥. នាវា Awa Maru របស់ជប៉ុន
Awa Maru គឺជានាវាសមុទ្ររបស់ជប៉ុនដែលត្រូវបានកសាងឡើងពីឆ្នាំ១៩៤១ ដល់១៩៤៣ នៅទីក្រុង ណាហ្គាសាគី ប្រទេសជប៉ុន។ នាវានេះរចនាឡើងសម្រាប់សេវាដឹកជញ្ជូនអ្នកដំណើរនឹងសម្ភារៈដូចជា៖ អ្នកជំនួញ បុគ្គលិក យោធាការទូត ជនស៊ីវិល ប្លាទីន ពេជ្រ មាស សព្វាវុធយុទ្ធសាស្ត្រ និងទ្រព្យសម្បត្តិមានតម្លៃប្រមាណ ៥ពាន់លានដុល្លារ។ នាវានេះបានចាកចេញពីប្រទេសសិង្ហបុរីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៤៥ ប៉ុន្តែត្រូវបាននាវាមុជទឹកអាមេរិក USS Queenfish SS-393 បាញ់កម្ទេចនៅច្រកសមុទ្រតៃវ៉ាន់។ អ្នកដំណើរ និងនាវិក ២ពាន់នាក់ ដែលមានជីវិតនៅរស់ ក្រោយពីការបាញ់របស់នាវានេះ៕
ប្រភព៖ warhistoryonline
