Sponsor
Pisey

ប្តីនឹងប្រពន្ធមានជីវភាពក្រីក្រររស់នៅក្នុងប្រទេសឥណ្ឌា នៅតែមានក្តីស្រមៃក្នុងចិត្តចង់ឃើញកូនភ្លោះអាយុ២ឆ្នាំទាំងពីរនាក់របស់ពួកគេរស់នៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីគ្រូពេទ្យបានផ្តល់ក្តីសង្ឃឹមនៃការផ្លាស់ប្តូរជីវិតតាមរយការវះកាត់។

កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៥ នាង Pushpanjali Kanhar អាយុ25ឆ្នាំ បានបង្កការភ្ញាក់ផ្អើលក្រោយពីនាងបានផ្តល់កំណើតដល់ទារកពីរនាក់មានក្បាលជាប់គ្នា នៅមន្ទីពេទ្យមួយក្នុងស្រុក Kandhamal រដ្ឋ Orissa នៃប្រទេសឥណ្ឌា។ នាងបាននិយាយថាពេលកើតភ្លាមគឺនាងមិនបានដឹងថាកូនទាំងពីរឈ្មោះ Honey និង Sign មានលលាក្បាលជាប់គ្នានោះទេ។

ក្រោយពីពិនិត្យមើល គ្រូពេទ្យបានបញ្ជាក់ថាទារកទាំងពីរគឺមានខួរក្បាលរៀងខ្លួន ពួកគេគ្រាន់តែមានសាច់ដុះជាប់គ្នានៅចុងក្បាលតែប៉ុន្នោះ។ ប៉ុន្តែទោះជាយ៉ាងណា អស់ពេល២ឆ្នាំ ឪពុកម្តាយទារកអស់សង្ឃឹមក្នុងការស្វែងរកគ្រូពេទ្យមានជំនាញយកថ្លៃសមរម្យមកវះកាត់ ដើម្បីឲ្យកូនទាំងពីររបស់ពួកគេអាចរស់នៅដោយឡែកពីគ្នាបានធម្មតា។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រចាំរដ្ឋ Orissa បានប្រកាស់ថានឹងជួយដល់ប្តីប្រពន្ធនឹងក្មេងពីរនាក់ ថែមតាំងបានរៀបចំអោយពួកគេបានជួបជាមួយវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យវិទ្យាសាស្ត្រ និងវេជ្ជសាស្រ្ត នៃប្រទេសឥណ្ឌា (AIIMS) សម្រាប់ការពិគ្រោះយោបល់បន្ថែមទៀតលើបញ្ហាក្មេងទាំងពីរ។

វេជ្ជបណ្ឌិតម្នាក់បានប្រាប់ឲ្យដឹងថា: "អត្រាគ្រោះថ្នាក់អាចមានដល់៨០ភាគរយ ប៉ុន្តែក្មេងទាំងពីរត្រូវតែវះកាត់ បើមិនដូច្នោះនឹងមានគ្រោះថ្នាក់ដល់ជីវិតនៅពេលពួកគេមានអាយុជិត៣ឆ្នាំ។ ករណីនេះគឺធ្លាប់មានការវះកាត់បានយោគជ័យ ហើយពួកយើងសង្ឃឹមថាពួកគេទាំងពីរក៏ទទួលជោគជ័យដូចគ្នា ប៉ុន្តែករណីនេះពួកយើងត្រូវការពេលវេលាបន្ថែមទៀតក្នុងការស្រាវជ្រាវ។"

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor