មានការចាប់អារម្មណ៍ជាខ្លាំងក្រោយថ្មីៗនេះគេបានឃើញ គឹម លីហ្សា បង្ហាញលិខិតលែងលះជាមួយស្វាមីនៅតាមបណ្តាញសង្គម ។ តាមរយៈលិខិតមួយនេះគេជឿថាមិនមែនជាការសម្តែ ងរបស់នាងឡើយ ។ ប៉ុន្តែយ៉ាងណាក៏មានការហួសចិត្តព្រោះមិននឹកស្មានថាអ្នកទាំងពីរមានរឿងបែបនេះឡើយព្រោះចុងក្រោយនេះគេសង្កេតឃើញ គឹម លីហ្សា និងស្វាមីបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាខ្លាំង ។
មិនមែនជាលើកទីមួយទេ កន្លងមក គឹម លីហ្សា ក៏បានប្រកាសថាខ្លួនជា Single Mom តែយ៉ាងណាគេបានឃើញនាង និងស្វាមីនៅតែបន្តរួមរស់ជាមួយគ្នាជាធម្មតាដែលនាំឱ្យមានការលើកឡើងថា គឹម លីហ្សា និយាយបែបនេះគ្រាន់តែដើម្បីទាក់ទាញការចាប់អារម្មណ៍ព្រោះដូចដឹងស្រាប់ហើយថានាងមានមុខរបរច្រើនតាមអនឡាញ។
អ្វីដែលកត់សម្គាល់រឿងរ៉ាវឯកជនរបស់តារាសម្តែងរូបនេះក៏ស្ងប់ស្ងាត់ខណៈគេបានឃើញនាង និងស្វាមីលោក វុឌ្ឍី តែងបង្ហាញភាពផ្អែមល្ហែមតាមបណ្តាញសង្គមតាមរយៈការដើរកម្សាន្តនិងការចូលរួមនៅក្នុងកម្មវិធីនានា ។ ប៉ុន្តែថ្មីៗនេះគេបានឃើញ គឹម លីហ្សា បង្ហោះលិខិតមួយសន្លឹកនៅក្នុង Story ហ្វេសប៊ុក ដែលលិខិតនេះជាកិច្ចព្រមព្រៀងលែងលះដោយស្ម័គ្រចិត្តរវាងនាង និងស្វាមីជាអណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី។
ជាមួយលិខិតនោះ គឹម លីហ្សា បានសរសេរអក្សរភ្ជាប់ជាមួយថា«អស់ឈ្មោះជាប្តីប្រពន្ធយូរមកហើយ តែខ្ញុំទុកឱកាសឱ្យក្រែល កែចរិក តែទង្វើនៅតែដដែល»។បើតាមលិខិតនេះគេជឿថាមិនមែនជាការសម្តែងឡើយ ។ តែបើក្រឡេកមើលគណនីយហ្វេសប៊ុករបស់ ស្វាមី គឹម លីហ្សា ហាក់មិនមានប្រតិកម្មអ្វីឡើយលោកនៅតែបន្តបង្ហោះរូបភាពរួមគ្នាជាមួយ គឹម លីហ្សា ជាភរិយាធម្មតា។គួរបញ្ជាក់ថាទោះមានមុខរបរច្រើនក្នុងដៃ តែ គឹម លីហ្សា នៅបន្តប្រឡូកក្នុងអាជីពសិល្បៈដោយនាងបង្ហាញវត្តមាននៅក្នុងការសម្តែងរឿងកំប្លែងជាមួយក្រុម នាយពាក់មី ផងដែរ ។
បើក្រឡេកមើលសម្រស់របស់អ្នកម្តាយកូនពីររូបនេះវិញក៏កាន់តែស្រស់សោភាក្រោយនាងបានកែបន្ថែមនូវចំណុចខ្វះខាតមួយចំនួនដែលមានដូចជាទម្រង់មុខនិងដើមទ្រូងជាដើម៕