Sponsor
Pisey

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​ មិន​ជឿ​ថា​ កូរ៉េខាងជើង​មាន​លទ្ធភាពអភិវឌ្ឍន៍​បច្ចេកវិទ្យា​​​មីស៊ីល​អន្តរ​ទ្វីប​ (ICBM) ទទួល​បាន​ជោគជ័យ​នោះ​ទេ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ reuters បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០១៧។ 

សមាជិក​គណៈកម្មាធិការ​ចារកម្ម​របស់​សភា​កូរ៉េខាងត្បូង​ លោក​ Yi Wan-young​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ 

ការ​បាញ់​សាកល្បង​ទទួល​បាន​ជោគជ័យ​នោះ​ មិន​មែន​ជា​ ICBM​ នោះ​ទេ​ វា​ជា​ការ​បន្លំ​ភ្នែក​របស់​ទីក្រុង​ព្យុងយ៉ាង​ ធាតុ​ពិត​វា​ជា​មីស៊ីល​ KN-17​ តែ​ប៉ុណ្ណោះ​។ លោក​បាន​អះអាង​ថា​ "តើ​កូរ៉េខាងជើង​ អាច​នឹង​ធ្វើតេស្ត​ ICBM​ បាន​ដោយ​របៀបណា​... យើង​ជឿជាក់​ថា​ ទីក្រុង​ព្យុងយ៉ាង​ ពុំ​ទាន់​មាន​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នេះ​ឡើយ​"។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កូរ៉េខាងជើង​ បាន​បាញ់​សាកល្បង​មីស៊ីល​ ដែល​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ កាល​ពី​សប្ដាហ៍​មុន​ ខណៈ​ដែល​អង្គការ​សហប្រជាជាតិ​ កំពុង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ការ​អនុវត្ត​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​ទីក្រុង​ព្យុងយ៉ាង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor