ប្រទេសកូរ៉េខាងត្បូង: យោងទៅតាមខ្សែអាត់វីដេអូខ្លីមួយដែលមានរយះពេលប្រហែលជិត១នាទី បានបង្ហាញពីគ្រោះថ្នាក់ដ៏រន្ធត់មួយ សី្តពីរថយន្តក្រុងធំមួយ បានបើកបុករះលើរថយន្តជាច្រើនដែលកំពុងបើកស្របផ្លូវជាមួយគ្នា បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិត និង រងរបួសជាច្រើននាក់ផេ្សងទៀត ។
មន្រី្តប៉ូលីសប្រចាំតំបន់បានរាយការណ៍ប្រាប់ឲ្យដឹងថា គ្រោះចរាចរណ៍ដ៏រន្ធត់មួយនេះ កើតឡើងកាលពីថ្ងៃអាទិត្យមិ្សលមិញ នាកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បណ្តាលឲ្យអ្នកដំណើររងរបួសរហូតដល់១៦នាក់ និងខូចខាតរថយន្ត៦គ្រឿងផេ្សងទៀត ។
បើតាមវីដេអូដែលថតបានដោយកាមេរ៉ាបំពាក់ក្នុងរថយន្តមួយ យើងឃើញថា មានរថយន្តក្រុងធំមួយបានបើកមកបុកទាំងកំរាល មកលើរថយន្តតូចៗដទៃទៀតដែលកំពុងតែធ្វើដំណើរក្នុងទិសតែមួយ ។
រថយន្តដែលគ្រោះថ្នាក់ជាងគេនោះ គឺរថយន្តពណ៌ស ដែលផ្ទុកមនុស្សពីរនាក់ ត្រូវរថយន្តក្រុងទំនងជាបាត់បង់ម្ចាស់ការ បើកមកបុកកិនទាំងកំរាល ។ មន្រី្តប៉ូលីសកំពុងតែខិតខំស្វែងរកនូវមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដ៏រន្ធត់នេះ ហើយតាមការសិក្សាជំហានដំបូងអាចសន្មត់ថា ពីបណ្តាលមកពីការបើកបរធ្វេលប្រហែលរបស់អ្នកបើកបរថយន្តក្រុង ។
ទស្សនាវីដេអូនេះខាងក្រោម:
Source: thesun
