
នាពេលថ្មីៗនេះ រឿងការរិះគន់ទៅលើការប្រើពាក្យសម្តីមិនសមរម្យ របស់តារាកំប្លែង២រូប និងពិធីករ ១រូប គឺលោក ពាក់ មី អ្នកនាងខ្ញុង និងនាយព្រែក នៅក្នុងកម្មវិធីពេញចិត្តឬអត់? បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់អ្នកដែលបានទស្សនា កម្មវិធីខាងលើ នៅលើបណ្តាញសង្គមធំទូលាយហ្វេសប៊ុក។
ហើយនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នេះ តារាកំប្លែងល្បីល្បាញប្រចាំស្ថានីយទូរទស្សន៍ស៊ី ធី អិន លោកពាក់មី ក៏បានLive វីដេអូផ្ទាល់នៅលើហ្វេសប៊ុករបស់ខ្លួន ដើម្បីបកស្រាយ ឆ្លើយតបជាមួយនឹងការរិះគន់ទាំងនោះ នៅពេលដែលបុរសម្នាក់នៅក្នុងហ្វេសប៊ុក និងទស្សនិកជនអ្នកគាំទ្រមួយចំនួនធំ ដែលបានរិះគន់ធ្ងន់ៗទៅលើអ្នកទាំងបីខាងលើ នៅក្នុងកម្មវិធីពេញចិត្តឬអត់? របស់ស្ថានីយទូរទស្សន៍ MyTV កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ពេលកន្លងទៅ ក្នុងនោះដែរ សោភា ហៅ សុខពិសី Copy បានចេញវីដេអូបង្ហោះក្នុងហ្វេសប៊ុក របស់ខ្លួន ឆ្លើយតបនឹងការយល់ច្រឡំរបស់បុរសរូបនោផងដែរ។

លោកពាក់មីនិយាយថា មិនបានខឹង ឬស្អប់ អ្នករិះគន់លោកនោះទេ ហើយក៏មិនបានខឹងបុរសម្ចាស់ហ្វេសប៊ុកឈ្មោះ ថា ដែលបានចេញវីដេអូរិះគន់លោកនោះដែរ គឺជាការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែលោកអន់ចិត្តនឹងអ្នកកាត់វីដេអូ យកមកចាក់ផ្សាយនៅក្នុងកម្មវីធីប៉ុណ្ណោះ។
លោក ពាក់ មី បានសរសេរថា៖ សូមជូយស៊ែ វីដេអូនេះ ជូនទៅបងប្អូនដែលរិះគន់ខ្ញុំផងសូមអគុណ។
តោះស្តាប់លោកពាក់មីបកស្រាយក្នុងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ចុចមើល៖ សាម៉ីខ្លួនគេ បកស្រាយថាម៉េចទេ ខណៈដែលកំពុងមានអ្នករិះគន់យ៉ាងព្រោងព្រាត?