Sponsor
Pisey

ប្រទេសចិន: ជារឿងដ៏គួរឲ្យសង្វែងមួយទៀតហើយ បានកើតមានឡើងលើក្មេងតូចម្នាក់ ត្រូវបានបាត់បង់ជីវិតដោយសារតែរថភ្លើងរត់លេងរបស់ កុមារបានកិនពីលើ ។

ក្មេងប្រុសដែលបាត់បង់ជីវិតនេះ គឺមានអាយុត្រឹមតែ២ឆ្នាំ ដែលត្រូវបានឪពុកម្តាយគេ នាំទៅលេងក្នុងផ្សារទំនើបមួយ ហើយបានចូលទៅក្នុងហាងលក់របស់ របបក្មេងលេង ​ពេលនោះ ក្មេងប្រុស​រូប​​នោះកំពុង​លេង​​​​តែ​ម្នាក់​​ឯង​​នៅ​​លើ​រថ​ភ្លើងក្មេងលេង​​ដែល​កំពុងតែបើក​ ហើយ​ក៏ត្រូវរថភ្លើង​កិន​បណ្ដាល​អោយ​បាត់បង់ជីវិតភ្លាមៗ​ ។

យោងតាមកាមេរ៉ាឃ្លាំមើល គេសង្កេតឃើញថា មុនពេលកើតហេតុគ្រួសារបស់ក្មេងប្រុសនោះ មិនដឹងជាទៅណា បានជាបណ្តាយឲ្យក្មេងម្នាក់នេះ នៅលេងតែម្នាក់ឯង ពេល​នោះគេបានឃើញ​​ក្មេង​ព្យាយាម​ឡើង​ទៅ​​លើ​រថ​ភ្លើង ហើយត្រូវ​បាន​រថភ្លើង​កិន​​តែម្ដង​ ខណៈដែល​ពួកគេមិន​​​បានចាប់អារម្មព៍ថា ក្មេង​រងគ្រោះត្រូវបាន​រថភ្លើង​​កិន​នោះទេ ។

សូមទស្សនាវីដេអូខាងក្រោមនេះ :

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor