Sponsor
Pisey

បន្ទាប់ពីរឿងរ៉ាវដ៍កម្សត់ របស់បុរសដែលតែងខ្លួនជាមនុស្សស្រីដើម្បីរកការងារធ្វើ នៅឯរោងចក្រ តែត្រូវបានថៅកែរោងចក្រ រាយការណ៏ទៅអោយប៉ូលិសមូលដ្ឋាន ចុះមកធ្វើការឃាត់ខ្លួននោះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យនាមសប្បុសជនយើង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះមាន លោក ឧកញ៉ា ឌួង ឆាយ ក៍ដូចជា លោក Cartoon Small មានបំណងផ្ដល់ឱកាសឲ្យគាត់ចូលបម្រើការងារ តែការជួយនេះ ត្រូវបានខកបំណងទៅវិញ គឺដោយ​សារ​ បុរសបន្លំតែងខ្លួនជាស្រី បានសម្រេចចិត្ត​ទៅធ្វើការរោងចក្រវិញ ដោយមូលហេតុព្រោះនៅក្បែរផ្ទះ ហើយបានទៅមើលជីដូនរាល់ថ្ងៃ ។ នេះហើយជាមូលហេតុដែលគាត់សុខចិត្តបន្លំខ្លួនជាមនុស្សស្រីដើម្បីធ្វើការងារនៅរោងចក្រនេះ ។

សូមបញ្ជាក់ថារោងចក្រដែលទទួលគាត់ឲ្យធ្វើការនោះ គឺរោងចក្រដែលគាត់ធ្វើការមុន ហើយទទួលបានប្រាក់ចំណូលសមរម្យផងដែរ៕

សូមទស្សនាវីដេអូបទសម្ភាសន៍៖

នេះជាសារដែលឧកញ៉ា ឌួង ឆាយ ជួយ
នេះជាសារដែលលោក Cartoon Small ជួយ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor