យោងតាមសារព័ត៌មាន រុស្ស៊ី(RT) បានចេញផ្សាយនាល្ងាចថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧ នេះថា អង្គការ ណាតូ បានធ្វើសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្តជាច្រើនរបស់ខ្លួន នៅភាគពាយព្យប្រទេសរូម៉ានី ដើម្បីទប់ស្កាត់នឹងមហាអំណាចរុស្ស៊ី។
ប្រធានាធិបតី រ៉ូម៉ានី លោក Klaus Iohannis បាននិយាយឲ្យដឹងថា កងកម្លាំង ណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រមាណ ៥ពាន់នាក់ បូករួមទាំងសព្វាវុធទំនើបៗជាច្រើនគ្រឿង បានធ្វើសមយុទ្ធរួមគ្នាជាមួយកងកម្លាំងរ៉ូម៉ានី នៅភាគខាងកើតទ្វីបអឺរ៉ុប ដើម្បីរារាំងនឹងប្រទេសរុស្ស៊ី។
សូមមើលវីដេអូខាងក្រោម៖
