Sponsor
Pisey

រាជធានី​ភ្នំពេញ៖ អគារ​បូឌិញ ស ជា​សំណង់​កសាង​ក្នុង​អំឡុង​ទសវត្ស​៦០ នៃ​សម័យ​សម្ដេច​តា​ មក​ដល់​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ ​ត្រូវ​បាន​ចាប់​ផ្ដើម​​វាយ​កម្ទេច​ចោល​ ដើម្បី​បើក​ផ្លូវ​ដល់​ការ​អភិវឌ្ឍ​ថ្មី​ជា​បន្ត​ទៀត​។

សូម​បញ្ជាក់​ថា ​ពលរដ្ឋ​ដែល​រស់នៅ​លើ​អគារ ប៊ូឌីញ សរុប ៤៩២​គ្រួសារ ​បាន​យល់ព្រម​ទទួល​យក​សំណង​ក្នុង​តម្លៃ ១៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដោយ​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ឈ្មោះ Arakawa ជា​អ្នក​វិនិយោគ​លើ​ការ​អភិវឌ្ឍ​អគារ​ ប៊ូឌីញ នេះ ទៅ​ជា​អគារថ្មី​កម្ពស់ ​២១​ជាន់ ​ដោយ ៣​ជាន់​ជា​កន្លែង​ចត​រថយន្ត​ ១​ជាន់​ជា​កន្លែង​ហាង​ទំនិញ ​និង ​៥​ជាន់​សម្រាប់​ជា​កន្លែង​ស្នាក់​នៅ​។

ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្ដម ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរោបនីយកម្ម ​និង​សំណង់​ បាន​ដោះស្រាយ​នូវ​​ចំណាត់​ការ​ដ៏​ត្រឹមត្រូវ​លើ​គម្រោង​អភិវឌ្ឍន៍​នេះ​ ​ត្រូវ​បាន​គេ​សរសើរ​ថា​​លោក​​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​លើ​អគារ​នេះ​ទាំង ៤៩២​ ម្ចាស់​ចំណែក​ឯកជន ​បាន​យល់​ព្រម​ទទួលយក​សំណង​គ្រប់ៗគ្នា ដើម្បី​បើក​ផ្លូវ​ដល់​ការ​អភិវឌ្ឍ​ដោយ​រលូន​គ្មាន​ភាព​ចម្រូង​ចម្រាស​ដូច​គម្រោង​ដទៃ​ទៀត ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ឡើយ​។

ព័ត៌មាន​ចុង​ក្រោយ​៖ ​យ៉ាងណាមិញ តាម​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​ព័ត៌មាន​ខេឃ្យូប​ដែល​បាន​ចុះ​ទៅ​ដល់​ទី​នោះ​ផ្ទាល់​បាន​រាយការណ៍​មក​ថា អគារ​បូឌិញ​ ស នឹង​ត្រូវ​វាយ​កម្ទេច​​ចោល​នៅ​ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ​២០១៧​ស្អែក​វិញ នៅថ្ងៃទី១៧នេះ ​គ្រាន់​តែ​ដឹក​ជញ្ជូន​នៅ​គ្រឿងចក្រ​ ទៅ​ដាក់​នៅ​ទី​នោះ​ប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor