Sponsor
Pisey

បទ​ "ចង់​ទៅ​ណា?​” របស់​តារា​ចម្រៀង​កញ្ញា​ យូរី ​បាន​ចេញ ​Full Audio ​និង​ Trailer MV ​មួយ​រយៈ​មក​ហើយ​ ដោយ​មាន​អ្នក​គាំទ្រ​របស់​កញ្ញា​ជា​ច្រើន​បាន​រង់ចាំ​ MV របស់​នាង​។ យ៉ាងណាមិញ​នៅ​ពេល​ Full MV ​បទ​ខាងលើ​បាន​ចេញ​លើក ​Page Sunday Production ​រយៈ​ពេល​ពី​ថ្ងៃ​មាន​អ្នក​ចូល​ទស្សនា​ខ្ពស់​ចំនួន​ 38K Views រហូត​មាន​អ្នក​ទស្សន៍ទាយ​ថា ​បទ​នេះ​អាច​ជា​បទ​ល្បី​ខ្លាំង​បន្ទាប់​ពី​បទ​ "ចាក់​ទឹក​ដូង​" ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង ​យូរី ​បាន​ប្រាប់​ថា​ នាង ​MV​ បទ​ចម្រៀង​"ចង់​ទៅ​ណា​?” បាន​ថត​សម្រិត​សម្រាំង​យក​គុណភាព​ល្អ​ ដើម្បី​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​នាង​ដែល​បាន​ទន្ទឹង​រង់ចាំ​  ហើយ​ពេល​ MV​ បទ​នេះ​បាន​ចេញ​ទៅ​មាន​អ្នក​គាំទ្រ​ច្រើន​ នាង​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់ ​ហើយ​ក៏​រំពឹង​ទុក​ថា ​បងប្អូន​នឹង​ជួយ​គាំទ្រ​បទ​ថ្មី​នេះ​កាន់​តែ​ច្រើន​ផង​ដែរ​។

បទ​ "ចង់​ទៅ​ណា?​” និពន្ធ​បទភ្លេង​ថ្មី​ដោយ​ J-pok -Bmo ​ដឹកនាំ​សម្ដែង​ដោយ​ Mr Jonathan​ និពន្ធ​ទំនុក​ច្រៀង​ដោយ​ J-pok -Bmo​ច្រៀង​ដោយ​ដោយ​ យូរី ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor