រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសឲ្យដឹងថា សម្រាប់ឆ្នាំ ២០១៧នេះ រាជរដ្ឋាភិបាល នឹងបើកឲ្យមានការប្រឡងប្រជែងជ្រើសរើសសិស្សនិស្សិត ចំនួន ៤១១ នាក់ ឲ្យចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័នចំនួន៧ ក្នុងក្រប ខណ្ឌ "ក"និង"ខ"។ ក្នុងចំណោម ក្រសួង-ស្ថាប័ន ទាំង៧ ខាងលើ រួមមាន៖
- ក្រសួងមុខងារសាធារណៈ ០២កន្លែង
- ក្រសួងពាណិជ្ជកម្ម ៥៣កន្លែង
- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៦០កន្លែង
- ក្រសួងធនធានទឹកនិងឧតុនិយម ៦៣ កន្លែង
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ១៨៤ កន្លែង
- ក្រសួងទេសចរណ៍ ៣៩ កន្លែង
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ១១ កន្លែង
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចចិត្តខាងក្រោមនេះ៖

