នេះប្រហែលជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់ម៉ូតូក្នុងធ្វើដំណើរ ព្រោះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់ ក្រុមហ៊ុន ទ្រីភាព គ្រុប បានអង្ហាញនៅរោងចក្រដំឡើងម៉ូតូ ដែលមានសមត្ថភាពអាចផលិតប្រភេទម៉ូតូទំនើបៗជាច្រើន ចាប់ពី១៥០ គ្រឿងឡក្នុងមួយថ្ងៃ។
ក្នុងចំណោមម៉ូតូទំនើបៗជាច្រើនក្នុងរូបភាពលើហ្វេសបុកផ្លូវការរបស់ ក្រុមហ៊ុន ទ្រីភាព គ្រុប រួមមាន Honda Zoomer-X Year 2017, MSX ថ្មីបំផុត, ម៉ូតូ Honda Wave .... ។ល។ ក្នុងនោះផងដែលក្រុមហ៊ុនក៏បានបញ្ជាក់ថា ដោយសារតែតម្រូវទីផ្សារមានការកើើនឡើងខ្ពស់ សព្វថ្ងៃក្រុមហ៊ុនបានបំពាក់ឧបករណ៍កាន់តែទំនើប ដើម្បីពង្រឹងសមត្ថភាពការផលិតម៉ូតូអោយបានចាប់ពី ៤០០ ទៅ ៥០០ គ្រឿនក្នុងមួយថ្ងៃ ដើម្បីចែកចាយទាំង២៥ ខេត្តក្រុង។
ទោះបីមិនមានព័ត៌មានជាក់លាក់អំពីតម្លៃម៉ូតូក្តី បើតាមព័ត៌មានឆ្លើយតបល្ហៀងៗពីខាងក្រុមហ៊ុនបានឲ្យដឹងថា ចំពោះតម្លៃម៉ូតូផលិតក្នុងស្រុកខ្មែរ អាចមានតម្លៃទាបជាងម៉ូតូលក់នៅលើទីផ្សាសព្វថ្ងៃ។ ភាគច្រើនម៉ូតូនាំចូលមកពីប្រទេសថៃ ដូចជា Honda បើយកមកលក់នៅស្រុកខ្មែរគឺមានតម្លៃថ្លៃជាងពាក់កណ្តាលនៃតម្លៃដើមលក់ក្នុងស្រុកថៃ។ ឧទាហរណ៍ដូចជាម៉ូតូ Zoomer-X ឆ្នាំ ២០១៧ ចេញថ្មីៗ តម្លៃក្នុងស្រុកថៃគឺ ១៥០០ដុល្លាទេ តើបើតម្លៃលក់នៅខ្មែរគឺកប់ ២៥០០ ដុល្លារឯនោះ ទើបតែពាក់កណ្តាលឆ្នាំ ២០១៧នេះ ធ្លាក់សល់ ២១០០ ទៅ ២២០០ ដុល្លារ។
Source: autobodia
