
ក្រោយពីការប្រកាសរបស់ ឧកញ៉ា ស្រី ចាន់ថន ប្រកាសថាចង់ជួប បេក្ខជន The Voice Kids Cambodia កុមារាឈ្មោះ ពេជ្រ ថៃ ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងនោះទីបំផុត ពេជ្រ ថៃ ក៍បាននាំជីដូន និងជីតារបស់ខ្លួនមកជួប និងបានដើរលេងជាមួយលោកឧកញ៉ា ស្រី ចាន់ថន នៅផ្សារ Jet’s Container កាលពីយប់ម្សិលមិញ។
ក្នុងជំនួបនេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានជួយឧបត្ថម្ភ ជូនជាកាដូដូចជាសម្ភារៈសិក្សាខ្លះៗដល់កុមារា ពេជ្រ ថៃ ដោយលោកបង្ហោះនៅលើគណនីហ្វេសប៊ុកថា ៖
ព្រឹកនេះកូន ពេជ្រ ថៃ បានទទួលនូវ ថវិការ, កុំព្យូទ័រ, កង់, កង្ហារ, រួមទាំងសំភារៈមួយចំនួនទៀត ដើម្បីជាការជំនួយដល់ការសិក្សារបស់កូននឹង បង្កើននូវសមត្ថភាពរបស់កូនអោយកាន់តែរីកចំរើនបន្ថែមទៀតក្នុងថ្ងៃអនាគត We’re all family ៕



