Sponsor
Amapapa News

ប្រមុខ​យោធា​អីុរ៉ង់​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ កង​ទ័ព​ជើង​ទឹក​នឹង​ត្រូវ​ដាក់​ពង្រាយ​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​រៀបចំ​សម​យុទ្ធ​ដ៏​ធំ​មួយ​ ដែល​ផ្ដោត​លើ​សង្គ្រាម​អេឡិចត្រូនិក​ Electronic warfare។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express) បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៦ ខែ​សីហា​ ឆ្នាំ​២០១៧។

មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​អីុរ៉ង់​លោក​ Habibollah Sayyari​ បាន​និយាយ​ថា​ ផែន​ការ​នេះ​ ខណៈ​សាធារណរដ្ឋ​អីុស្លាម​ អាច​នឹង​បោះបង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ជា​មួយ​មហា​អំណាច​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​នៅ​ពេល​ដែល​មាន​ភាព​តានតឹង​ជា​មួយ​សហរដ្ឋ​អាមេរិក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ ចង់​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​អីុរ៉ង់​ មិន​មែន​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ ឬ​ប៉ុន្មាន​ម៉ោង​នោះ​ទេ​  គឺ​ដើម្បី​ពន្លឿន​ការចរចា​ឲ្យ​លឿន​ជាង​មុន​តែ​ប៉ុណ្ណោះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor