Sponsor
Amapapa News

តារា​សម្ដែង​កញ្ញា​ សួង ​សុខារ៉ានីត​ ទើបតែ​ត្រូវ​សាច់​ញាតិ​បញ្ជូន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ កាល​ពី​ថ្ងៃ​ទី​០៧ ​សីហា ​ ខណៈ​ដែល​ជំងឺ​ គីស​ វះកាត់​នៅ​ប្រទេស​ ថៃ ​រើ​ឡើង​មាន​អូរ​ឈាម​ច្រើន​ប្រឈម​គ្រោះ​ថ្នាក់​ ដែល​ទើប​ចេញ​មក​វិញ​ទេ។​ ស្រាប់​តែ​ថ្ងៃ​ទី​១៥​ កន្លង​ទៅ​នេះ ​កញ្ញា​បាន​ទៅ​ថត​ស្ពត​ទឹក​បរិសុទ្ធ​ LONA ធ្វើ​ឲ្យ​នាង​កល់​នឹង​ដួល​សន្លប់​ជា​ថ្មី​នៅ​កន្លែង​ថត​។

សួង ​សាខារានីត​ បាន​ប្រាប់​ថា​ "ចា៎ ​! បង​ខ្ញុំ​មាន​ជំងឺ ​គីស​ យូរ​ដែរ​ហើយ​  នឹង​ទើប​តែ​ចេញ​ទៅ​វះកាត់​នៅ​ប្រទេស​ ថៃ ​កាល​ពី​ពេល​ថ្មី​នេះ​ទេ ​ ទើប​តែ​សប្ដាហ៍​មុន​ជំងឺ​នេះ​ធ្វើ​ទុក្ខ​ឡើង​វិញ​ មាន​ហូរ​ឈាម​ហូរ​ច្រើន​ តម្រូវ​ឲ្យ​បងប្អូន​ត្រូវ​បញ្ជូន​សង្គ្រោះ​បន្ទាន់​ ដោយ​ប្រើ​អុកស៊ីហ្សែន​ជួយ​ដង្ហើម​ថែមទៀត"។

តារា​ស្រី​រូប​នេះ​បាន​បន្ត​ថា​ នាង​ទើប​តែ​ចេញ​ពី​ពេទ្យ​កាល់​ម៉ែត្រ​ទេ​ បាន​ពីរ​ថ្ងៃ​ទេ ​ក៏​បាន​មក​ថត​ស្ពត​ទឹក​បរិសុទ្ធ​ LONA ​ឲ្យ​គេ ​ ព្រោះ​នាង​បាន​ចុះ​កុងត្រា​ តាំង​ពី​មុន​ឈឺ​មក​ម្ល៉េះ​ ដូច្នេះ​ហើយ​ទើប​មិន​អាច​បោះបង់​បាន​ ដោយ​សារ​នាង​ក៏​បាន​ទទួល​យក​លុយ​កក់​គេ​រួច​ហើយ​ដែរ​។ កញ្ញា​បន្ថែម​ថា ​ ការ​ថត​ស្ពត​ទឹក​សុទ្ធ ​LONA ​ មាន​រយៈពេល​ប្រមាណ​ជា​៣​ម៉ោង​ទេ ​ហើយ​ពេល​ដំបូង​ឡើយ​ នាង​គិត​ថា​ មិន​មាន​បញ្ហា​សុខភាព​ទេ​ ព្រោះ​គ្រាន់តែ​ថត​រូប​សន្លឹក ​តែ​ពេល​ថត​បាន​ពាក់​កណ្ដាល​ក៏​មាន​បញ្ហា​រក​ដួល​សន្លប់​ តែ​សំណាង​ល្អ​បាន​ក្រុម​ការងារ​ជួយ​ទាន់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor