Sponsor
Amapapa News

ថ្មីៗ​នេះ​គូ​ដណ្ដឹង​តារា​ទឹកភ្នែក ​នី មុនីនាថ ​ដែល​ជា​អាណិកជន​ខ្មែរ​អាមេរិក​ បាន​មក​ដល់​ស្រុក​ខ្មែរ​ ជា​ថ្មី​ម្ដង​ទៀត​ ប៉ុន្តែ​វត្តមាន​របស់​លោក​លើ​ទឹកដី​ខ្មែរ​លើក​នេះ​ មិនទាន់​មាន​ព័ត៌មាន​ច្បាស់​ថា ​លោក​មក​លេង​ ឬ​មក​រៀបចំ​​ពិធី​មង្គលការ​នោះ​ទេ។​ ស្រាប់តែ​ពេល​នេះ​ធ្លាយ​ចេញ​ព័ត៌មាន​ពី​គណនេយ្យ​ហ្វេសប៊ុក​អនាមិក​មួយ​ឈ្មោះ​ Vann Sina ​បាន​ចេញ​សារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា ​នី មុនីនាថ​ បោក​គូ​ដណ្ដឹង​ ដោយ​នាង​ព្រម​ភ្ជាប់​ពាក្យ​ តែ​ពេល​ទទួល​បាន​ វីសារ​ ចេញ​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​នាង​បែរ​ជា​មិន​ព្រម​ទៅ​វិញ​។

នេះ​គឺ​ជា​សារ​ក្នុង​គណនេយ្យ ​ហ្វេសប៊ុក​ឈ្មោះ ​Van Sina ​"តារា​សម្ដែង​ នី មនីនាថ ​ពិត​ជា​ពូកែ​សម្ដែង​មែន​ កុំ​ថា​ឡើយ​តែ​ក្នុង​ខ្សែ​ភាពយន្ត​ សូម្បី​តែ​ក្រៅ​ខ្សែ​ភាពយន្ត​ ក៏​ពូកែ​ដែរ​ហេតុតែ​ដើម្បី​លុយ ​តារា​សម្ដែង​ម្នាក់​នេះ​ប្រើ​ល្បិច​បោកប្រាស់​ សាហាវ​បំផុត ដោយ​យក​ការ​ភ្ជាប់​ពាក្យ​ជា​មួយ​បុរស​អាណិកជន​ខ្មែរ​ក្រៅ​ប្រទេស​ម្នាក់​នេះ ​ដើម្បី​ផ្ដល់​ទំនុកទុកចិត្ត​អោយ​គូ​ដណ្ដឹង​ម្នាក់​នេះ​ផ្ដល់​លុយ​អោយ​ ទិញ​ឡាន​ជិះ ​ទិញ​ដី​ និង​ធ្វើ​ផ្ទះ​អោយ​នាង​ ថែម​ទាំង​ទិញ​គ្រឿង​អលង្ការ​ គ្រឿង​ពេជ្រ​មួយ​ចំនួន​ធំ​ថែម​ទៀ​ផង​"។

ក្នុង​សារ​នេះ​បន្ត​ទៀត​ថា​  "ចុង​ក្រោយ​ដល់​ពេល​សម្ភាស​ជាប់​ ហើយ​ធ្លាក់​វីសារ​ត្រូវ​ទៅ​រស់​នៅ​អាមេរិក​ នី​ មុនីនាថ​ បែរ​ជា​បដិសេធ​មិន​ទៅ​វិញ​ ហើយ​ថែម​ទាំង​សុំ​ផ្ដាច់​ពាក្យ​នឹង​គូ​ដណ្ដឹង​។ទង្វើ​របស់​ នី មុនីនាថ ​មិន​ត្រឹមតែ​មិន​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​នោះ​ទេ ​ថែម​ទាំង​ធ្វើ​អោយ​អ្នក​សិល្បៈ​ដែល​គេ​ថ្លៃថ្នូរ​ផ្សេង​ៗ​ទៀត ​ត្រូវ​អាប់​អោន​ដោយ​សារ​នាង​តែ​ម្នាក់​គត់​។ ហេតុ​ដូច្នេះ​សូម​អាណិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ និង​​ឧកញ៉ា​ដែល​នៅ​ក្នុង​ស្រុក​ខ្មែរ​ បើ​មាន​ទំនាក់​ទំនង​ស្នេហ៍​ ជា​មួយ​តារា​សម្ដែង​ នី មុនីនាថ ​ម្នាក់​នេះ ​គួរ​តែ​ប្រុងប្រយ័ត្ន​អោយ​មែន​ទែន​ ដើម្បី​កុំ​អោយ​ចាញ់​បោក​ ដូច​អាណិកជន​ខ្មែរ​ដែល​នៅ​ក្នុង​រូប​ភាព​នេះ​ តទៅ​ទៀត​"។ 

ជុំវិញ​ព័ត៌មាន​ក្ដៅ​ដែល​ល្បី​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​នៅ​ព្រឹក​នេះ​ Kqube​  មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​ នី មុនីនាថ ​នៅ​ឡើយ​ ព្រោះ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ទាក់​ទង​បាន​។ ប៉ុន្តែ​ជុំ​វិញ​ព័ត៌មាន​នេះ​មាន​ប្រិយមិត្ត​ខ្លះ​ដែល​បាន​អះអាង​ថា ​មាន​ខ្សែរយៈ​ស្គាល់​គូ​ដណ្ដឹង​មួយ​គូ​នេះ​បាន​ចូល​Comment​ ច្រានចោល​ទាំង​ស្រុង​ តែ​ក៏​មាន​មតិ​ទស្សនិកជន​ផ្សេង​ទៀត​ ក៏​បាន​Comment​ ក្នុង​ន័យ​ទទួល​ស្គាល់​ថា រឿង​នេះ​ជា​រឿង​ពិត​ផង​ដែរ​ ហើយ​ក៏​មាន​អ្នក​ខ្លះ​បាន​បន្ទោស​គូ​ដណ្ដឹង​ នី មុនីនាថ ​ថា​ នារី​ក្រៅ​សិល្បៈ​អ្នក​ត្រឹម​ត្រូវ​ជា​ច្រើន​មិន​ស្រឡាញ់​ទេ​ ទៅ​ស្រឡាញ់​តារា​ភាគ​ច្រើន​គឺ​ជួប​រឿង​មិន​ល្អ​៕

ធ្លាយ​ព័ត៌មាន​ក្ដៅ ​ល្បី​ថា ​ នី មុនីនាថ ​ប្រើ​ល្បិច​ភ្ជាប់​ពាក្យ​ជា​មួយ​អាណិកជន​ខ្មែរ​អាមេរិក​ ដើម្បី​ ​លុយ ឡាន ដី ផ្ទះ និងគ្រឿងពេជ្រ...​
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor