Sponsor
Amapapa News

ប្រទេស​ឥណ្ឌា​ កំពុង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ម៉ាក​ Dassault Rafale​ ជំនាន់​ទី​ ៤​ ចំនួន​ ៣៦គ្រឿង​ បន្ថែម​ទៀត​សម្រាប់​បង្កើន​សមត្ថភាព​កង​ទ័ព​អាកាស​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ sputnik​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧។

បន្ទាប់​ពី​មាន​ការ​ចរចា​អស់​រយៈ​ពេល​ ៤ឆ្នាំ​មក​ ក្រុមហ៊ុន​ផលិត​យន្តហោះ​ Dassault Aviation​ របស់​ប្រទេស​បារាំង​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ ដែល​មាន​តម្លៃ​ ៩លាន​ដុល្លារ​ ជា​មួយ​រដ្ឋាភិបាល​ឥណ្ឌា​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​រួច​រាល់​ជា​ស្ថាពរ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​។ 

យោង​តាម​កាសែត​ Times of India​ បាន​ឲ្យ​ដឹង​ថា​ មូលដ្ឋាន​កងទ័ព​អាកាស​ឥណ្ឌា​ IAF​ បាន​ធ្វើ​បទ​បង្ហាញ​មួយ​ចំនួន​ ស្ដី​ពី​តម្រូវ​ការ​ប្រតិបត្តិការ​សម្រាប់​យន្ត​ហោះ​ចម្បាំង​ពហុ​ម៉ាស៊ីន​ ចំនួន​ ៣គ្រឿង​ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​យន្ត​ហោះ​ប្រយុទ្ធ​ជំនាន់​ទី​ ៥ Sukhoi /HAL​ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​រួម​គ្នា​ជា​មួយ​រុស្ស៊ី​ ត្រូវ​បាន​ជាប់​គាំង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ដើម្បី​រក្សា​បូរណភាព​ទឹក​ដី​រវាង​ទីក្រុង​ប៉េកាំង​ និង​ប្រទេស​ឥណ្ឌា​ មេ​បញ្ជាការ​កងទ័ព​អាកាស​ឥណ្ឌា​ លោក​ Arup Raha​ បាន​អះអាង​ថា​ យើង​ត្រូវ​ការ​យន្ត​ហោះ​ចម្បាំង​ធុន​មធ្យម​ ចំនួន​ ២០០​ ទៅ​២៥០គ្រឿង​ និង​អាកាសយានិក​ ចំនួន​ ៣៣នាក់​ ក្នុង​កម្រិត​ប្រតិបត្តិការ​ខុស​ៗ​គ្នា​ នៅ​ឆ្នាំ​ ២០២៧​ ចំនួន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាច​មាន​ការ​កើន​ឡើង​ដល់​ ៤២​នាក់​៕

ឥណ្ឌា​ បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​បារាំង​ ជា​ច្រើន​គ្រឿង​ ស្រប​ពេល​ដែល​មាន​ជម្លោះ​ជា​មួយ​ចិន​!
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor