
រាជធានីភ្នំពេញ៖ សកលវិទ្យាធិការ សាលាក្រហម ប្រកាសឲ្យនិស្សិតពេទ្យដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យកាលពីជាង១០ឆ្នាំមុន មកចូលរួមពិធីទទួលសញ្ញាប័ត្រ នៅកោះពេជ្រ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ក្រោយអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា។
យោងតាមសេចក្តីជូនដំណឹងរបស់សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាក្រហម) ចុះហត្ថលេខាដោយសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបញ្ជាក់ថា និស្សិតជ័យលាភី គិតចាប់ពីឆ្នាំ២០០៣-២០០៥ ដល់ឆ្នាំ២០១៥-២០១៦ តាមកម្រិតជំនាញនិងជំនាន់ ដែលបានចុះឈ្មោះសុំធ្វើសញ្ញាបត្ររួចហើយទាំងអស់ អាចចូលរួមបាន តម្រូវឲ្យមានការចុះឈ្មោះជាមុន។
ការចុះឈ្មោះនេះគឺ មាន ៣ មធ្យោបាយ ដោយទីមួយ ត្រូវទៅឈ្មោះនៅសាលាក្រហម ទីពីរ ចុះឈ្មោះតាម Online (www.uhs.edu.kh) និងទីបី តាមទូរស័ព្ទបួនខ្សែ ដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖

